ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)


ខេត្តសៀមរាប ÷ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប ដែលមានរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។កិច្ចប្រជុំនេះដឹកនាំដោយ        ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ាន ទាំងអស់ប្រចាំអាយឆា និង លេខាធិការដ្ឋានអាស៊ានផងដែរ ។

កិច្ចប្រជុំនេះ នឹងធ្វើការពិនិត្យទៅលើ ខ្លឹមសារនៃសេចក្ដីព្រាងរបាយការណ៍មួយចំនួន ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរបស់អាយឆា កិច្ចជំនួបនានារវាងអាយឆាជាមួយភាគីពាក់ព័ន្ធ និងកម្មវិធីផ្សេងៗ ដែលបានរៀបចំនាពេលកន្លងមក ។ បន្ថែមលើនេះ កិច្ចប្រជុំក៏បានពិភាក្សាទៅលើវឌ្ឍនភាពនៃឯកសារ ទស្សនទាន សកម្មភាព និងរបាយការណ៍នៃសកម្មភាព/កម្មវិធីមួយចំនួនរបស់អាយឆា ដែលពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ក្នុងការលើកកម្ពស់និងការពារសិទ្ធិសុខភាព សិទ្ធិទទួលបានទឹក ស្អាតនិងអនាម័យ អន្តរសាសនា ការវាយតម្លៃលើផលប៉ះពាល់បរិស្ថានដោយផ្អែកលើអភិក្រមសិទ្ធិមនុស្ស និងការបញ្ជ្រាបសិទ្ធិជនមានពិការភាព ។

នៅរសៀលថ្ងៃនេះផងដែរ ឯកឧត្តម កែវ រ៉េមី ប្រធានអាយឆា នឹងដឹកនាំគណៈប្រតិភូអាយឆាជួបប្រជុំដាច់ដោយឡែកមួយ ជាមួយក្រុមការងារអង្គការសហប្រជាជាតិ ដឹកនាំដោយ លោកស្រី Cynthia Veliko តំណាងប្រចាំតំបន់អាស៊ី អគ្នេយ៍ នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាយឆា និង អង្គការសហប្រជាជាតិ សំដៅធ្វើការការពារនិងលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ។

នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំ ក៏នឹងមានពិធីផ្ទេរតួនាទីជាប្រធានអាយឆាឆ្នាំ២០២២ ពី អាយឆា-កម្ពុជា ទៅឱ្យ អាយឆា-ឥណ្ឌូនេស៊ី ជាប្រធានក្នុងឆ្នាំ២០២៣៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.