ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នៅក្នុងរយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកាឆ្នាំ២០២២នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់មានការកើនឡើងគួឱ្យព្រួយបារម្ភ


ខេត្តសៀមរាប ÷ នៅក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលធ្វើនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២២នេះលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលទទួលជោគជ័យក្នុងការគ្រប់គ្រងទប់ស្កាត់បាននូវការរីករាលដាលជំងឺកូវីដ-១៩ និងបានបើក ប្រទេសឡើងវិញលើគ្រប់វិស័យតាំងពីខែតុលាឆ្នាំ២០២១នោះ ការធ្វើចរាចរណ៍ទូទាំងប្រទេសក៏ចាប់ផ្ដើម មានភាពមមាញឹកយ៉ាងខ្លាំង ហើយស្ថានភាពគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែដើមឆ្នាំ២០២២ នេះ មានសភាពធ្ងន់ធ្ងរ ដោយចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២១ គឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២.២៨៦លើក កើនឡើង២១% អ្នកស្លាប់ចំនួន១.៣៤២នាក់កើនឡើង២៧%អ្នករបួសធ្ងន់ ២.០០៤នាក់ កើន២៨% របួសស្រាល២.៣៩១នាក់កើន១៤%។

បើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរ បាលជាតិ គិតត្រឹមរយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ មានអ្នកស្លាប់ចំនួន ៧០នាក់ បើធៀបនឹង ១៥ថ្ងៃ នៃខែតុលាឆ្នាំ២០២២ នេះដែលមានត្រឹម ៤៦នាក់ កើន២៤នាក់ ស្មើ៥២%  ដែលចំនួនអ្នកស្លាប់ឡើនឡើងគួឱ្យព្រួយបារម្ភ។

លោកជំទាវបានមានប្រសាសន៍បន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលឱ្យបាត់ បង់ ជីវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន យ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើន លើសង្គមកម្ពុជា និងសង្គមជាតិនានាទូទាំងពិភពលោក រួមទាំង ប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនៃការដឹកជញ្ជូន ដែលជាដង្ហើមរស់របស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ដូច្នេះហើយទើប អង្គការសហប្រជាជាតិបាន ផ្ដល់អនុសាសន៍ឱ្យគ្រប់ប្រទេសជាសមាជិកដាក់ចេញនូវផែនការទស្សវត្យចរាចរណ៍លើកទី១ពីឆ្នាំ២០១១ ដល់២០២០ ដោយតម្រូវឱ្យខិតខំកាត់បន្ថយយ៉ាងណាឱ្យបាន៥០% ដែលសម្រាប់កម្ពុជាគឺ ប្រមាណ ៧.៣៥០នាក់ នៃចំនួនប៉ាន់ស្មានរួម១៤.៧០០នាក់  ។ ប៉ុន្តែកម្ពុជាកាត់បន្ថយបានតែ ជាង៤.៧២០នាក់ ស្មើនឹង៦៤% នៃ៥០% ប៉ុន្តែបើ ធៀបនឹង ចំនួនសរុបរួមគឺបានតែ ៣១%តែប៉ុណ្ណោះ។ ដូចនេះលោកជំទាវបានសំណូមពរសុំឱ្យសិក្ខាកាមទាំងអស់ខិតខំត្រងត្រាប់ និងផ្លាស់ប្តូរផ្ដល់យោបល់ ដកស្រង់យកចំណេះដឹងថ្មីៗដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានតាមផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ជាមួយនឹងការបន្តជួយអប់រំផ្សព្វផ្សាយឱ្យអ្នកនៅជុំវិញខ្លួនខិតខំប្រុងប្រយ័ត្នក្នុងការធ្វើដំណើរជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។

ក្នុងនោះដែរលោក Weimin Ren ប្រធានផ្នែកដឹកជញ្ជូននៃ UNESCAP បានមានប្រសាសន៍ថា សុវត្ថិភាពចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ចម្បងមួយសម្រាប់របស់យើង។ នៅក្នុងតំបន់របស់យើង ៩៧% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅ ក្នុងប្រទេសដែល មានប្រាក់ចំណូលមធ្យម ជាមួយនឹងអ្នកប្រើប្រាស់ផ្លូវដែលជាជនងាយរងគ្រោះ រួមមាន អ្នកជិះម៉ូតូ ថ្មើរជើង និងអ្នកជិះកង់ ដែលមានចំនួនច្រើនជាង ៥០%។ លោកសង្ឃឹមថា សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជានាឱកាសនេះ នឹងផ្ដល់ឱកាសដើម្បីពិភាក្សាអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ និងបញ្ហាប្រឈមនានាក្នុងប្រទេសកម្ពុជា និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាក្នុងការអនុវត្តផែនការថ្នាក់តំបន់បន្ថែមទៀតនៅថ្នាក់ជាតិ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.