ភ្នំពេញ ៖ តាមសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ពោលចាប់ពីថ្ងៃ១២ខែតុលាឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨មានរយៈពេល៣ ខែស្របតាមរដ្ឋធ្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង ។
អង្គប្រជុំសភាបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖
ទី១៖ អនុម័តសេចក្ដីព្រាងច្បាប់បានចំនួន១២ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។
ទី២៖ អនុម័តសេចក្ដីស្នើច្បាប់បានចំនួន៤ ដែលស្នើឡើងដោយតំណាងក្រុមតំណាងរាស្ដ្រហត្ថលេខី។
ទី៣៖ ប្រកាសសុពលភាព នៃអាណត្ដិរបស់សមាជិកថ្មីនៃរដ្ឋសភានីតិកាលទី៥ នីមួយៗ ចំនួន៣លើក។
ទី៤៖ បោះឆ្នោតទុកចិត្ត អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១លើក។
ទី៥៖ បោះឆ្នោតជ្រើសតាំងឯកឧត្តម យូ ហុកគ្រី ជាអនុប្រធានទី១រដ្ឋសភា។
ទី៦៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភាចំនួន៣លើក។
សម្តេចប្រធានរដ្ឋសភាពបានប្រកាសបិទសម័យប្រជុំលើកទី៩ នីតិកាលទី៥ ចាប់ពីថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨ តទៅ។ រដ្ឋសភានឹងចាប់ផ្តើមសម័យប្រជុំលើកទី១០ នៅ៣ខែក្រោយទៀត៕
ដោយ ៖ វិបុល