ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បើកកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅខេត្តសៀមរាប


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រុមការងារលេខាធិការដ្ឋានអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស បានបើកការប្រជុំរបស់ខ្លួន ធ្វើការត្រួតពិនិត្យទៅលើកម្មវិធីនៃកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ព្រមទាំងធ្វើការត្រួតពិនិត្យ កែតម្រូវទៅលើខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ដែលនឹងចាប់ ដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី ១៦ ខែវិច្ឆិកា នាព្រឹកស្អែកនេះ ។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការចួលរួមរបស់ប្រទេស មីយ៉ាម៉ា តាមរយៈប្រព័ន្ធអនឡាញផងដែរ ។ កិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងកិច្ចប្រជុំពាក់ព័ន្ធអាយឆាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា )និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងទម្រង់នៃកិច្ចប្រជុំដោយផ្ទាល់ ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម កែវ រេមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំពិសេសលើកទី២ឆ្នាំ២០២២របស់អាយឆា ដោយមានការចូល រួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ ។

កិច្ចប្រជុំពិសេសលើកទី២ប្រចាំឆ្នាំ២០២២របស់ អាយឆានេះ នឹងធ្វើការពិនិត្យ ពិភាក្សា លើឯកសារ ទស្សនាទាននៃសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០១៩-២០២២ បច្ចុប្បន្នភាពនៃសកម្មភាព អាទិភាពរបស់អាយឆាពីឆ្នាំ២០១៤-២០២២ របាយការណ៍សកម្មភាពនានាដែលបានអនុវត្តរួច ហើយ វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។ បន្ថែមលើនេះក្នុងកិច្ចប្រជុំពិសេសលើកទី២របស់អាយឆាឆ្នាំ២០២២ ឯកឧត្ដម កែវ រ៉េមី ប្រធានអាយឆាឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូអាយឆា ក្នុងកិច្ចប្រជុំដាច់ដោយ ឡែករវាងអាយឆា និងអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរបស់អាយឆា និងអង្គការសហប្រជាជាតិ ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុង តំបន់អាស៊ាន ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំពិសេសលើកទី២របស់ អាយឆាឆ្នាំ២០២២នេះ នឹងមានពិធី ប្រគល់តួនាទីជាប្រធានអាយឆាឆ្នាំ២០២៣ ជូនទៅតំណាងឥណ្ឌូណេស៊ីប្រចាំអាយឆា។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ អោយឆាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួប លើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលជាឧបករណ៍ស្នូលនៃការការពារ និងលើកកម្ពស់សិទ្ធិ មនុស្សរបស់អាស៊ាន ហើយដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញ នៅពេលដែលកម្ពុជាធ្វើជា្រធានអាស៊ានឆ្នាំ២០១២។

ពិធីនេះ នឹងមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ ហើយសម្រាប់នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាយឆាកម្ពុជា និងអាយឆាឥណ្ឌូណេស៊ី នឹងធ្វើជា សហប្រធាន នៃកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សអាស៊ានឆ្នាំ២០២២ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.