ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមគោលដៅដើម្បីត្រៀមការពារសុវត្ថិភាពជូនគណៈប្រតិភូសម្រាប់កិច្ចប្រជុំក្រសួងការពារជាតិអាស៊ាននៅទឹកដីខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំកម្លាំងជំនាញ មេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយអ្នកគ្រប់គ្រងសណ្ឋាគារ ចុះត្រួតពិនិត្យផ្ទាល់តាមគោលដៅសំខាន់ៗ ដែលបានកំណត់ ដើម្បីត្រៀមការពារ សន្តិសុខ សុវត្ថិភាព ក្នុងពេលប្រជុំនិងស្នាក់នៅ របស់គណៈប្រតិភូយោធាជាន់ខ្ពស់ នៃកិច្ចប្រជុំក្រសួងការពារជាតិអាស៊ានដែលនឹងរៀបចំឡើងក្នុងពេលឆាប់ៗនៅទឹកដីអង្គរខេត្តសៀមរាប។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញពិនិត្យនៅតាមទីតាំងគោលដៅដែលបានកំណត់ ដូចជា សណ្ឋាគារសុខាសៀមរាប បន្ទាយមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប សណ្ឋាគារ FCCសណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប មហាសណ្ឋាគារអង្គរ ដោយបានពិនិត្យនិងកំណត់ទៅលើទីតាំងបន្ទប់សម្រាប់កិច្ចប្រជុំ បន្ទប់បដិសណ្ឋារកិច្ច ទីកន្លែងទទួលទានអាហារ បន្ទប់ស្នាក់នៅរបស់ភ្ញៀវ ព្រមទាំងប្រព័ន្ឋកាមេរ៉ាសុវត្ថិភាពរបស់សណ្ឋាគារទាំងនោះ ពិនិត្យស្ថានភាពភូមិសាស្ត្រតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាបផងដែរ។ល។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំដល់អ្នកគ្រប់គ្រងសណ្ឋាគារទាំង៥គោលដៅ ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយនិងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំនិងផ្តល់អនុសាសន៍ ដល់មន្ត្រីក្រោមឱវាទ ជាពិសេស មេបញ្ជាការ មេបញ្ជាការរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ត្រូវសហការដឹកនាំរៀបចំ ពិនិត្យដោយហ្មត់ចត់ទៅលើសម្ភារៈនិងមធ្យោបាយនាំក្បួនគណៈ ប្រតិភូ កំណត់គោលដៅឈរជើងប្រចាំបញ្ជា និងចាត់តាំងកម្លាំងផ្លាស់ប្តូរយាមកាមតាមគោល ដៅឱ្យបានច្បាស់លាស់ សហការជាមួយកម្លាំងសមត្ថកិច្ចនគរ បាលខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ឋ ដើម្បីពង្រឹងយន្តការងាររក្សាសន្តិសុខសុវត្ថិភាពសម្រាប់កិច្ចប្រជុំដ៍មានអត្ថន័យនិងសារៈសំខាន់នេះ ឱ្យមានប្រសិទ្ឋភាពខ្ពស់ ដោយឈរលើស្មារតីសហការ ឯកភាព សាមគ្គីភាព និងភាពទទួលខុសត្រូវ សំដៅធ្វើយ៉ាងណារក្សាសន្តិសុខសុវត្ថិភាពឱ្យមានប្រសិទ្ឋិភាពខ្ពស់ ទាំងទិដ្ឋភាពភូមិសាស្ត្រខាងក្រៅនិងទិដ្ឋភាពខាងក្នុងអគារសណ្ឋាគារ ដោយយកគំរូតាមយុទ្ឋសាស្ត្រការពារសន្តិសុខ សុវត្ថិភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ក្នុងរាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

សូមជំរាបថា៖កិច្ចប្រជុំការពារជាតិអាស៊ាននឹងរៀបចំ ពីថ្ងៃទី២១ដល់២៣ខែវិច្ឆិកាឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប និងមានវត្តមានថ្នាក់ដឹកនាំយោធាជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន បណ្តាប្រទេសដៃគូអភិវឌ្ឍន៏និងប្រទេសមហាអំណាចក្នុងពិភពលោកផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.