ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឆ្នោតកន្ទុយលេខយួននិងភ្នាល់បាល់ បើកលេងយ៉ាងតិច៧ទីតាំង ខាងក្រោយផ្សារម៉ុងឌីយ៉ាល់ តើនៅជុំវិញផ្សារមានប៉ុន្មានទីតាំងទៀត? លោក អ៊ូ ណារឹទ្ធ មេប៉ុស្តិ៍សង្កាត់ផ្សារដើមគ ផ្គើនបំរាមប្រមុខរដ្ឋាភិបាល ឬ មកពីមេកន្ទុយលេខខ្នងក្រាស់?


រាជធានីភ្នំពេញ ៖ ល្បែងសុីសងចាក់កន្ទុយលេខឆ្នោតយួននិងល្បែងភ្នាល់បាល់កំពុងបើកអោយលេងយ៉ាងគគ្រឹកគគ្រេង នៅចំណុចខាងក្រោយផ្សារម៉ុងឌីយ៉ាល់ តាមផ្លូវឌឿងហែមផ្នែកខាងកើត ផ្នែកខាងត្បូងនិង តាមផ្លូវ២៣១ យ៉ាងតិច៧ទីតាំង បើនៅជុំវិញផ្សារម៉ុងឌីយ៉ាល់វិញអាចមានលើសពី១៥ទឺតាំងក្នុងសង្កាត់ផ្សារដើមគ ក្នុងទឹកដីរបស់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ។

ប្រភពពីអ្នកចូលទៅលេងល្បែងកន្ទុយលេខនិងចាក់បាល់ក្រោយផ្សារម៉ុងឌីយ៉ាល់អោយដឹងថា៖ក្នុង ចំណោម ផ្ទះកត់កន្ទុយលេខនិងកត់បាល់គឺនៅផ្ទះលេខ៣ផ្លូវលេខ២៣១ ជាហាងលក់កាហ្វេ ភ្នាល់បាល់ចាក់កន្ទុយលេខយួនធំជាងគេបង្អស់ក្នុងចំណោមហាងបង្កប់ល្បែងម្តុំនោះ។

ប្រភពថា ម្ចាស់ហាងកត់ឆ្នោតកន្ទុយលេខយួនផ្ទះ លេខ៣ផ្លូវ២៣១ជាជនជាតិមហាមិត្តយួនសុទ្ធ ម្ចាស់ផ្ទះនេះបើក កត់កន្ទុយលេខយួន ចាក់ភ្នាល់បាល់ទ្រង់ទ្រាយ​ធំយូរហើយ។ មិនដឹងថាគាត់មានខ្នងក្រាស់បុិនណាអោយមេប៉ុស្តិ៍គាត់ព្រឺរោម ឬលោកមេប៉ុស្តិ៍គាត់ផ្គើនបទបញ្ជាឯ.ឧស្នងការ ស ថេត ដោយខ្លួនឯងឬយ៉ាងណាទេ ទើបបន្ទាប់ពីមានបំរាមតឹងដូចចងស្លាបសេកមក គាត់ផ្អាកបានមួយដង្ហើមចង្រិតដែរ។ តែផ្អាកលេងពីមុនលួចបុកពីក្រោយបិទទ្វារលេងរំភើយ ធ្វើដូចគោរពតាមអនុសាន៍ហាមឃាត់របស់សម្តេចនិងបទបញ្ជាក្រសួង មហាផ្ទៃនឹងគេដែរអីចឹង!។ពេលនេះម៉ោងនេះកំពុងដំណើរការ​យ៉ាង​រលូន​ នៅក្នុងទឹកដីសង្កាត់ផ្សារដើមគរ។

លោកចៅសង្កាត់ផ្សារដើមគរ និងលោកមេប៉ុស្តិ៍ផ្សារដើមគរ ព្រមទាំងលោកអធិការ​នគរបាល​ខណ្ឌទួល គោក មិនអាចសុំបំភ្លឺអំពី ការបើកដៃបើកអោយលេងល្បែងខុសច្បាប់ផ្គើនបទបញ្ជាសម្តេច និងបទបញ្ជាក្រសួងមហាផ្ទៃបានទេកាលពីព្រឹកមិញ៕

ដោយ ÷ ពុទ្ធី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.