ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ


ខេត្តសៀមរាប ÷ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន ស្ដីអំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៅបរិវេណនៅប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក្នុងទឹកដីខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្ដម ជាសុផារ៉ា មានប្រសាសន៍ថា ពីធីប្រគល់-ទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នាពេលនេះ គឺជាសក្ខីភាពដ៏ជាក់ស្តែង និងជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការអមតៈរវាងប្រជាជាតិ និងប្រជា ជនកម្ពុជា-ចិន បន្ទាប់ពីប្រាសាទតាកែវនេះ បានចាប់ផ្តើមជួសជុលក្នុងឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាអស់ចំនួន ៤០លានយន់ ដែលជាគម្រោងទី២ សម្រាប់ការជួយជួសជុលប្រាសាទ នៅក្នុងតំបន់នៃរមណីយដ្ឋានអង្គរ ខណៈគម្រោងទី១ គឺការជួយជួសជុល និងអភិរក្សប្រាសាទចៅសាយទេវតា ដែលបានចាប់ផ្តើមជួសជុលក្នុងឆ្នាំ២០០០ បញ្ចប់ក្នុងឆ្នាំ២០០៨ ប្រើប្រាស់ថវិកា ចំនួន ១៤លាន យន់ ។ ឯកឧត្ដមបន្តថាបច្ចុប្បន្ននេះ ក្រៅពីការជួយជួសជុលប្រាសាទចៅសាយទេវតា និង ប្រាសាទតាកែវ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងសិក្សាគម្រោងជួសជុល ព្រះបរមរាជវាំងអង្គរធំ ដែលគ្រោងនឹងប្រើរយៈពេល១០ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៩ ប្រើប្រាស់ថវិកាចំនួន ៩០លានយន់ ហើយថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏ទើបទទួលបានមូលនិធិពិសេសចំនួន៣៧៩.៤០០ ដុល្លារអាម៉េរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង សម្រាប់រយៈពេល២ឆ្នាំ ដែលនឹងត្រូវអនុវត្តនៅចុងឆ្នាំ២០២២នេះ ដើម្បីអភិរក្សនិងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជឿជាក់ថា សាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោ បាយនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនានា នឹងបន្តចូលរួមកាន់តែសកម្មក្នុងកិច្ចការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដូចដែលភាគីមិត្តបាននិងកំពុងធ្វើក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រភាពជាដៃគូអាស៊ាន-ចិនក្នុងក្របខណ្ឌអាស៊ានតាំងតែពីដើមរៀងមក និងចំពោះតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ និងជាពិសេសបំផុត ការផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យយើងអាចគ្រប់គ្រងវិបត្តិដ៏ធ្ងន់ធ្ងរនិងជាសាកលនេះបានឆាប់រហ័ស និងអាចចាប់ផ្តើមបើកប្រទេសឡើងវិញ ស្តារបានជាបន្តបន្ទាប់នូវសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាប័ន្ន ហើយឯកឧត្តមបានបង្ហាញនូវសុទិដ្ឋិនិយមថា ស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ នឹងបន្តរួមចំណែកដល់ការឈានទៅសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើង ក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចិននិងកម្ពុជាគឺមានមូលដ្ឋានគ្រឹះរឹងមាំ ហើយប្រជាជននៃប្រទេសទាំងពីរមានវប្បធម៌ទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ឋបំផុត នេះជាមូលដ្ឋានដ៍មានអត្ថន័យបំផុតសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ត្បិតអារ្យធម៌នីមួយៗមានតម្លៃរបស់ខ្លួន ហើយអារ្យធម៌នៃប្រទេសចិននិងកម្ពុជាជាប្រទេសមានអារ្យធម៌រុងរឿងតាំងពីយូរលង់ណាស់ មកហើយៗ រីឯតម្លៃនៃការជំរុញនិងការតភា្ជប់សហប្រតិបត្តិការរវាងចិននិងកម្ពុជាគឺមានឥទ្ឋិពលយ៉ាងខ្លាំងក្លា។

ឯកឧត្តម នាយករដ្ឋមន្ត្រីចិន បញ្ជាក់ទៀតថាការជួស ជុលប្រាសាទតាកែវ គឺជាគម្រោងទី២ ជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិនបានផ្ដល់ឱ្យកម្ពុជា ដើម្បីចូលរួមអភិរក្សនិងថែរក្សាសម្បត្តិវប្បធម៌ របស់មនុស្ សជាតិនៅក្រោមក្របខណ្ឌរបស់អង្គការ UNESCO ហើយឯកឧត្តម សង្ឃឹមថា ជំនួយលើគម្រោងជួស ជុលនិងអភិរក្សប្រាសាទតាកែវនេះ នឹងផ្ដល់ប្រយោ ជន៍ជាច្រើនដល់កម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិ បត្តិការរវាងចិននិងកម្ពុជា សម្រាប់ការផ្លាស់ប្ដូរគ្នានូវអារ្យធម៌ របស់ប្រទេសនៅក្នុងពិភពលោកនេះដែរ។គួររំលឹកថា កិច្ចសហប្រតិបតិ្តការមិត្តភាពទ្វេភាគីកម្ពុជា-ចិនកើតឡើងយូរលង់ណាស់មកហើយ គិតចាប់តាំងពីសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរនៅឆ្នាំ១៩៥៨។ ទំនាក់ទំនងដ៏ស្អិតរមួតនេះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹក នាំចិន បានរួមគ្នាប្រឹងប្រែងអស់ពីសមត្ថភាព ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ រហូតបានដំឡើងទៅជា“កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” តាំងពីឆ្នាំ២០១០ ហើយ ឯកឧត្តម លីខឺឈាង នាយករដ្ឋមន្រ្តីផ្ទាល់ គឺជាតួអង្គដ៏សំខាន់មួយរូបនៅក្នុងការសម្រេចគោលបំណងដ៏ពិសិដ្ឋនេះចាប់តាំងពីឆ្នាំ២០១៣មក។

ប្រទេសចិនក៏ជាសហប្រធានជាមួយប្រទេសឥណ្ឌានៃ ICC-ព្រះវិហារ ដោយការសិក្សានៃគម្រោងអភិរក្សនិងជួសជុល គោពបុរៈទី១, ទី២ និងទី៣ ដែលភាគីចិនកំពុងតែធ្វើការសិក្សាយ៉ាងល្អិតល្អន់ដើម្បីរួមចំណែកក្នុងការរក្សា ការពារប្រាង្គប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយទៀត បន្ទាប់ពីរមណីយដ្ឋានអង្គរ។ ក្រៅពីកិច្ចការអភិរក្សទាំងអស់នេះ ស្ថាប័នសាធារណៈនិងឯកជនចិនផ្សេងទៀត ក៏បានចូលរួមចំណែកក្នុងការងារអភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌កម្ពុជាផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.