ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វត្តប្រាសាទគោកចក ទទួលបានម៉ាស៊ីនភ្លើងមួយគ្រឿងនិងថវិកាជាងជាង៥៥លានរៀល ពីអង្គកឋិនសាមគ្គី 


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២២ អង្គកឋិនទានសាមគ្គី ផ្តួចផ្តើមដោយ  គណៈកម្មការអាចារ្យអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ព្រមទាំង ពុទ្ឋបរិស័ទក្នុងមូលដ្ឋានចំណុះជើងវត្តនិងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ បានដង្ហែអង្គឋិនចូល វត្តប្រាសាទគោកចកស្ថិតក្នុងសង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប ។ ក្រៅពីសំពត់ស្បង់ ត្រៃ ចីពរ និងសម្ភារៈជាបរិវារអមកឋិន សម្រាប់វេរប្រគេនព្រះសង្ឃគង់ចាំវស្សាអសើត្រីមាសក្នុងវត្តៗប្រាសាទគោកចកក៏ទទួលបានបច្ច័យ ចំនួនជាង៥៥លានរៀលនិងម៉ាស៊ីនភ្លើងមួយគ្រឿងកម្លាំង៤៥KVAមានតម្លៃជាង៥ពាន់ដុល្លារពីសប្បុរសជននិងអ្នកផ្តួចផ្តើមនៃអង្គកឋិនផងដែរ ។

ព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្ត មានថេរៈដិការថា៖បច្ច័យអមត្រៃដែលទទួលបានពីអង្គកឋិនទាននៅឆ្នាំនេះ នឹងយកទៅទូទាត់ការរៀបពិធី មួយផ្នែកសម្រាប់បែងចែក ចតុ បច្ច័យដល់ព្រះសង្ឃនិងមួយផ្នែកទៀតនឹងសន្សំទុកសម្រាប់កសាងសាលាឆាន់ថ្មី ខណៈសាលាឆាន់ចាស់មានសភាពទ្រុឌទ្រោមតូចចង្អៀត។ ចំណែកម៉ាស៊ីនភ្លើងបានផលប្រយោជន៍ជាច្រើនសម្រាប់វត្តនៅពេលដាច់ចរន្តអគ្គិសនីម្តងៗ ជាពិសេសជួយផ្តល់ឋាមពលដល់បង្គោលអង់តែនវិទ្យុទាក់ទងសម្រាប់ធ្វើទំនាក់ទំនងរវាងសមត្ថកិច្ចជាមួយប្រជាការពារភូមិនិងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាអនុវត្តឱ្យមានប្រសិទ្ឋភាពនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ព្រះអង្គបន្តថា៖ម៉ាស៊ីនភ្លើងនេះទទួលបានពីសទ្ឋាជ្រះថ្លាប្រគេនមកវត្តរបស់ពុទ្ឋបរិស័ទនៅភ្នំពេញ ដូចជា  លោក លី វណ្ណៈ និងអ្នកស្រីឃុត ស្រីវង់ លោកស្រី លីឈីងអ៊ី និងលោក ង៉ែត ឆៀងលី ព្រមទាំងបងប្អូនក្រុមគ្រួសារ ថែមទាំងទទួលបានប្រេងម៉ាស៊ូតចំនួន ៩០លីត្រពីសប្បុរសខ្លះទៀតជាដើម។ ព្រះអង្គថា៖ជាធម្មតា ព្រះសង្ឃពឹងលើទាននិងបច្ច័យពីប្រជាពុទ្ឋបរិស័ទ ទីវត្តអារាមដែលមានការរីកចំរើនទៅបានគឺមិនអាចខ្វះបានពីការចូលរួមរបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយដែលមានសទ្ឋាជឿជាក់លើព្រះពុទ្ឋសាសនា ក្រោម គោលការណ៍ជាមូលដ្ឋាន ព្រះពុទ្ធសាសនា ផ្សារភ្ជាប់ សង្គម ទើបអាចអភិវឌ្ឍន៍និងកសាងទីអារាមបានសមរម្យ។

បើតាមការប្រកាសក្នុងពិធីវេរអង្គកឋិនប្រគេនដល់ព្រះសង្ឃរបស់ គណៈកម្មការអាចារ្យវត្តថា៖ អង្គកឋិនទានរៀងរាលឆ្នាំ កើតឡើង ដោយសារជំនឿដ៍មុតមាំរបស់ដូនជីតាជីបងប្អូនប្រជាពុទ្ឋបរិស័ទដែលគោរពនិងជឿជាក់លើព្រះពុទ្ឋសាសនា បានស្តាប់ព្រះធម៌ហើយបាន ដឹងថាកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជា អ្នកទទួលក្រាលគ្រង ផង និងបានគិតពិចារណាដឹងច្បាស់ថាអាយុសង្ខាររបស់ខ្លួនមិនទៀងមិនស្ថិតស្ថេរ ទើបរៀបចំផ្តួចផ្តើមមូលមតិគ្នាជាឯកច្ចឆ័ន្ទធ្វើបុណ្យទានផ្សេងៗ ជាពិសេសកឋិនទានជាទានប្លែកពីទានដ៍ទៃ ប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃប៉ុណ្ណោះប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.