ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អង្គកឋិនទានសាមគ្គី វត្តស្វាយរមៀត  ប្រមូលបច្ច័យបាន៥០លាន៩៨ម៉ឺនរៀល  និង៤៥៤ដុល្លាអាមេរិក


ខេត្តសៀមរាប ÷ អង្គកឋិនមួយដែលផ្តួចផ្តើមឡើងដោយ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំង អាជ្ញាធរភូមិ សង្កាត់បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យ អង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែយកត្រៃចីវរវេប្រគេនចំពោះព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង សៀមរាប ខេត្តសៀមរាប ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងទីវត្ត ។

បុណ្យកឋិនទានមហាសាមគ្គី ខាងលេីនេះប្រារព្ធធ្វេី ឡេីងរយ:ពេលពីរថ្ងៃគឺថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅរសៀលថ្ងៃទី០៥ អាជ្ញាធរមូលដ្ឋាន  គណ:កម្មាការអាចារ្យវត្ត ពុទ្ធបរិស័ទ្ធជិតឆ្ងាយជួបជុំប្រារព្ធពិធីក្រុងពាលី និងសូត្រមន្តទៅតាមប្រពៃណីសាសនា លុះពេលរសៀលថ្ងៃទី០៦ បានធ្វើពិធីដង្ហែអង្គកឋិនទានតាមជើងទឹក ឆ្ពោះទៅកាន់វត្តស្វាយរមៀត ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យសរុបចំនួន៥០លាន៩៨ម៉ឺនរៀល និង ៤៥៤ដុល្លារ សម្រាប់សង្កត់ត្រៃប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តស្វាយរមៀន ។

ព្រះគ្រូចៅអធិការវត្ត  អាចារ្យ  គណ:កម្មការ ពុទ្ធរិស័ទទាំងអស់បានចូល  និងសម្តែងនូវមនោសញ្ជេតនាសប្បាយរីករាយ ហេីយលេីកឡេីងដូចៗគ្នាថា បច្ចុប្បន្នដោយសារ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានប្រព្រឹត្តធ្វើបុណ្យទៅតាមទំ នៀមទម្លាប់ប្រពៃណី និង ជំនឿសាសនារៀងៗខ្លួន ។

គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនទាននេះតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមាន វត្ដណាមួយត្រូវបានខកខានឡើយ។ តែបើទីវត្តអារាម ណាមិនមានអង្គកឋិនណាមួយហែចូលទេនោះទីអា រាម នោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេតែងរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ រួចគេនាំគ្នាហែទៅទីអារាមដែលបានគ្រោងទុក ។

ក្នុងបុណ្យអង្គកឋិនទានសាមគ្គី នៅទីវត្តស្វាយរមៀតនេះ ក៏មានរៀបចំធ្វើពិធីប្រណាំងទូកលក្ខណៈប្រពៃ ណី ដើម្បីរក្សាប្រពៃណីទំនៀមទំលាប់ក្នុងសហគមន៍  ក្នុងការអបអរសាទរអង្គកឋិនទាន ហែរចូលមកទីវត្តនេះ  ដើមី្បជូនដល់បងប្អូន ដែលបានចូលរួមពិធីបុណ្យ បានទស្សនាកម្សាន្ត ក្នុងគោលបំណងរឹតចំណងបង្កើនសាមគ្គីភាពរវាងវត្តអារាមនិងពុទ្ឋបរិស័ទ រក្សាប្រពៃណីទំនៀមទំលាប់របស់ខ្មែរនៅតាមមូលដ្ឋាន ដើម្បីរំលឹកនឹកគុណដល់កងទ័ពជើងទឹកនាសម័យដើម ដែលបានទទួលជោគជ័យលើខ្មាំងសត្រូវឈ្លានពាន មកលើទឹកដីខ្មែរកាលពីអតីតកាល ព្រមទាំងទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឲ្យកាន់តែស្គាល់ច្បាប់អំពី វប្បធម៌ប្រពៃណី ទំនៀមទំលាប់របស់ដូនតាខ្មែរ ក្រៅពីសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាង្គប្រា សាទអង្គរ និង រមណីយដ្ឋានវប្បធម៌ធម្មជាតិនៅខេត្តសៀមរាប ហើយក៏ជាការស្តារឡើងវិញនូវវិស័យទេសចរណ៍ ក្រោយពេលមានភាពធូស្រាលនៃជម្ងឺកូវិដ១៩ នៅកម្ពុជា ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.