ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វត្តស្វាយរមៀតរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីលើកទី៥ដើម្បីរក្សាប្រពៃណីទំនៀមទំលាប់ក្នុងសហគមន៍និងអបអរសាទរអង្គកឋិនទាន


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី០៥ ខែ វិច្ឆិកាឆ្នាំ២០២២ ព្រះគ្រូចៅអធិការ គណៈកម្មការវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តបារាយមហានទីរតនា រាម ហៅវត្តស្វាយរមៀតបានរៀបចំពិធីប្រណាំង ទូកលក្ខណៈប្រពៃណី លើកទី៥ ក្នុងគោលបំណងរឹតចំណងបង្កើនសាមគ្គីភាពរវាងវត្តអារាមនិងពុទ្ឋបរិស័ទ រក្សាប្រពៃណីទំនៀមទំលាប់របស់ខ្មែរ ដោយពិធីអុំទូកលក្ខណៈប្រពៃណីនៅអារាមនេះត្រូវបានអាក់ខានអស់រយៈពេលពីរឆ្នាំជាប់គ្នា ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្ត បានមានសង្ឃដីកាថា ពិធីប្រណាំងទូក បែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីចូលរួមថែរក្សានូវប្រពៃណីជាតិដែលជាប់ទាក់ទងទៅនឹងប្រវត្តិសាស្រ្ត សមយុទ្ធនៃកម្លាំងសាមគ្គីកងទ័ពជើងទឹក និង ដើម្បីថែរក្សាប្រពៃណីរវាងវត្តនិងសហគមន៍ដែលធ្លាប់មាន មកកុំឱ្យបាត់បង់ ព្រមទាំង ដើម្បីអបអរសាទរចំពោះបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្តអោយមានភាពអធិកអធម និងប្រកបដោយបរិយាកាសសប្បាយរីករាយ ដោយផ្សារភ្ជាប់ទំនៀមទំលាប់ប្រពៃណី និងវប្បធម៌ លើសពីនេះទៀតក៏មានគោលបំណងទាក់ ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋពីគ្រប់ទិសទីមកលេងកម្សាន្ត រួមទាំងទស្សនានូវសមិទ្ធផលផ្សេងៗក្នុងវត្តដែលកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ។

ព្រះសច្ចានុបាល នឿម វុទ្ឋី បានមានសង្ឃដីកាបញ្ជាក់ ថាបាការរៀបចំពិធីប្រណាំងទូក(ត្រី)លក្ខណៈប្រពៃ ណីក្នុងឆ្នាំនេះមានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី០៥និង ទី០៦ខែវិច្ឆិកាឆ្នាំ២០២២ដោយមានទូកចូលរួមចំនួន ១៣ គូរ ដោយក្នុងទូកនីមួយៗមានចំណុះ៦នាក់ លទ្ឋផលនៅវគ្គផ្តាច់ព្រ័ត្តយកចំណាត់ទូកលេខ១ ដល់ លេខ៣នឹងទទួលបានថវិកាឧបត្ថម្ភប្រមាណជាជាង ១លានរៀល និងពាន១ ចំណែកទូកដែលមិនជាប់ចំណាត់ថ្នាក់ក៏ទទួលបានថវិកាលើកទឹកចិត្តផងដែរ។

ក្នុងនោះដែរ ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ព្រះធម្មធរគណខេត្ត បានមានសង្ឃដីកាថាការរៀបចំឱ្យមានពិធីប្រណាំងទូកជាមួយនឹងអង្គកឋិនទាន ថាជាការលើកតម្កើងវប្បធម៌ជាតិ តាមរយៈព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់និងមានគុណតម្លៃមិនអាចកាត់បានចំពោះ សង្គមខ្មែរស្ទើរគ្រប់វិស័យ ដូចជាវិស័យសុខាភិបាល វិស័យសង្គមកិច្ច វប្បធម៌ នយោបាយ អប់រំ ជាដើមផងដែរ ។

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍ ថា ក្រោមការដឹកនាំផ្ទាល់របស់ថ្នាក់ដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៏ឆ្នើម សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិត្រូវបានធានាក្រោមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ហើយបានប្រែក្លាយប្រទេសជាតិពីការយកជីវិតជាដើមទុន មកជានីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល។

លោកស្នងការខេត្តបញ្ជាក់ថា៖វត្តអារាម ព្រះពុទ្ធសាសនាបានរួមចំណែកស្ទើរគ្រប់វិស័យ ក្នុងការកសាងអភិវឌ្ឍសង្គមកម្ពុជាយើង តាំងពីអតីត រៀងរហូតដល់បច្ចុប្បន្ន ហើយក៏បន្តទៅអនាគតផងដែរ។ព្រះពុទ្ធសាសនានិងវត្តអារាមជាចំណុចកណ្ដាលនៃធ្លុងសាមគ្គីភាពជាតិ និងប្រជាធិបតេយ្យ ពោលគឺគ្មានកន្លែងណាដែល នាំឱ្យប្រជាជនខ្មែរទៅរកសាមគ្គីភាព និងប្រជាធិបតេយ្យបានល្អប្រសើរដូចទីវត្តអារាមឡើយ។ ប្រជាពលរដ្ឋទាំងអស់ បើទោះជាមាននិន្នាការខុសគ្នាខ្លះយ៉ាងណាក៏ដោយ ក៏អាចរួបរួមសាមគ្គីគ្នា ធ្វើការរួមគ្នា ធ្វើបុណ្យរួមគ្នានៅក្នុងទីវត្ត អារាមដោយក្តីសោមនស្សជាភារតភាព បានដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.