ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៤២​របស់​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំ សាមញ្ញលើកទី៤២ ក្នុងឆ្នាំ ទី៤ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកានៃក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានចូលរួមរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង អស់លោកលោកស្រី ជាគណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក និង នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្តផងដែរ ។ ឆ្លងទៅតាមរបៀបវារៈដែលបានលើកឡើងចំនួន ៧របៀបវារះនៃកិច្ចប្រជុំសាមញ្ញលើកទី៤២របស់ក្រុមប្រឹក្សាខេត្ត ដែលបានគ្រោងទុកនោះ លើការសុំច្បាប់របស់សមាជិកក្រុមប្រឹក្សាខេត្ត , សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១ , សេចក្តីព្រាងប្រជុំវិសាមញ្ញ ,សេចក្តីព្រាងរបាយការណ៍ប្រចាំខែ តុលា ,ការបង្កើតគណៈកម្មការដឹងនាំ វេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២២ ,សេចក្តីព្រាងសម្រេចពីការទទួលស្គាល់ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្តនិងកុមារ និង បញ្ហាផ្សេងៗ ។ ក្នុងនោះសមាជិកនៃ ក្រុមប្រឹក្សាខេត្ត បានធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានលើកនូវចំណុចមួយចំនួន ពាក់ព័ន្ធលើ ការកែតម្រូវខ្លឹមសារ តួលេខនៅក្នុងរបាយការណ៍ប្រចាំខែតុលា , បញ្ហាចរាចរណ៍ ជូនដល់សិស្សគ្រប់គ្រឹះស្ថានសិក្សា និងប្រជាពលរដ្ឋ ,ការយឺតយ៉ាវក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និង ករណីអ្នកសុំទាននៅរមណីយដ្ឋានភ្នំគូលែន ។

មានប្រសាសន៍នោះដែរ ឯកឧត្តម ទៀ សីហា ក៏បានឯកភាពទៅលើចំណុចដែលសមាជិកសមាជិកាបានលើក ឡើងក្នុងកិច្ចប្រជុំ ព្រមទាំងបានធ្វើការបកស្រាយបំភ្លឺ នូវរាល់ចម្ងល់ទាំងឡាយដែលកិច្ចប្រជុំលើកឡើងនោះ ។ ក្នុងនោះដែរឯកឧត្តមក៏បាន ធ្វើការជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និងសាលាក្រុង ត្រូវធ្វើការត្រួតពិនិត្យនូវរាល់បញ្ហាពាក់ព័ន្ធទៅនឹងផ្លូវ៣៨ ខ្សែ ទាំងសោភណ្ឌភាពក្នុងក្រុង ភ្លើងបំភ្លឺដងផ្លូវ ដើមី្បទទួលស្វាគមន៍ ដល់ភ្ញៀវទេសចរណ៍ ។ កត្តាសំខាន់នោះដែរឯកឧត្តម ក៏បានសង្កត់ធ្ងន់ទៅលើការងារ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និង បានជម្រុញដល់មន្ទីរអប់រំ ក៏ដូចបណ្តាក្រុង ស្រុក ធ្វើការផ្សព្វផ្សាយដល់សាលារៀន អំពីច្បាប់ចរាចរណ៍ សំខាន់សមត្ថកិច្ចក្នុងការរឹតបណ្តឹងលើការអនុវត្ត នូវច្បាប់ចរាចរណ៍ ទាំងការអប់រំ និង ផាកពិន័យ និង ជម្រុញឲ្យមន្ទីរជំនាញនិងអាជ្ញាធរក្រុង ស្រុកពាក់ព័ន្ធ ធ្វើការស្រងនូវអត្តសញ្ញាណអ្នកសុំទាន និង បំបាត់ឲ្យអស់ចេញពីតំបន់រមណីយដ្ឋានទេសចរណ៍ ។

ម៉្យាងទៀតឯកឧត្តមអភិបាលខេត្តក៏បានឲ្យគ្រប់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក បន្តធ្វើការផ្សព្វផ្សាយជាសាធារណៈ និង តាមសាលារៀន ឲ្យបានយល់ច្បាស់អំពីច្បាប់ចរាចរណ៍ដល់សិស្ស ពីព្រោះថា ជម្ងឺគ្រោះថ្នាក់ចរាចរណ៍គ្មានថ្នាំព្យាបាលឡើយ មានតែការ បាត់បង់ជីវិត និង ពិការអស់មួយជីវិតប៉ុណ្ណោះ ។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងផងដែរ អំពីព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត និងបាន បន្តឲ្យរដ្ឋបាលក្រុង-ស្រុកទាំង៦ ជាប់បឹងទន្លេសាប អនុវត្ត និង ពន្លឿនកិច្ចការងារដោះស្រាយ វាស់វែងដីជុំវិញបឹងទន្លេសាបនិងកាត់ឆ្វៀលពីតំបន់៣ មកជាតំបន់២ និងមកជាតំបន់១ ជូនបងប្អូនប្រជាពលរដ្ឋ , សម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក និងសង្កាត់ស្លក្រាម ដើម្បីផ្លាស់ប្តូរទីលំនៅទៅរស់នៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងពាក់ស្នែង និង រៀបចំ សម្របសម្រួលជូនដល់ប្រជាពលរដ្ឋចំនួនប្រហែល ២៥៥គ្រួសារ ដែលទទួលរងផលប៉ះពាល់ក្នុងអំឡុងពេលស្ថាបនាផ្លូវ ៣៨ខ្សែ ទៅរស់នៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក , ព្រមទាំងសូមឲ្យមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការពារទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន និងក្មេងទំនើង ព្រមទាំងអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ជាពិសេសក្នុងក្រុងសៀមរាបដែលទើបស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាងសង់ផ្លូវ ៣៨ខ្សែ ហើយពេលខាងមុខ រដ្ឋបាលខេត្តនឹងចាប់ផ្តើមអនុវត្តសាងសង់ ៦ខ្សែ បន្តទៀត ។

ដោយក្នុងខេត្តសៀមរាបនាពេលនេះ កំពុងទទួលបាននូវកំណើនភ្ញៀវទេសចរណ៍ជាបន្តបន្ទាប់។ កន្លងមកនេះ កងកម្លាំងនគរបាលខេត្តបានការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់គណៈប្រតិភូ ដែលបានអញ្ជើញ មកចូលរួមប្រជុំក្នុងខេត្តសៀមរាបបានល្អប្រសើរ និងសូមឱ្យបន្តកិច្ចការងារនេះបន្តទៀត ព្រោះថានាពេលខាងមុខនេះ នឹងមានកិច្ចប្រជុំថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ដូចនេះ កិច្ចការពារសន្តិសុខសណ្តាប់ ធ្នាប់ គឺជាកិច្ចការងារដែលបញ្ជាក់ដល់អន្តរជាតិពីសុខសុវត្ថិភាពក្នុងខេត្តសៀមរាប និងជាកត្តាមួយក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបបន្ថែមទៀត ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.