ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនគ្រោងនឹងបើកទទួលនិស្សិតចូលរៀនជំនាន់ទី៣ចំនួន២០០នាក់


ខេត្តសៀមរាប ÷ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២    ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមការងារ បានអញ្ជើញចុះផ្សព្វផ្សាយ ព័ត៌មានស្តីពី ឱកាសចូលរៀននៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជូនដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យចំនួន៥កន្លែងក្នុងខេត្តសៀមរាបដោយក្នុងនោះ រួមមាន៖ វិទ្យាល័យតេជោសម្ព័ន្ធភាព. វិទ្យា ល័យកំពង់ក្តី(ស្រុកជីក្រែង) .វិទ្យាល័យសំរោង. វិទ្យាល័យដំដែក(ស្រុកសូទ្រនិគម) និង វិទ្យាល័យហ៊ុន សែន ស្វាយធំ (ស្រុកប្រាសាទបាគង) ដោយមានសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូចូលរួមសរុបប្រមាណជាង៨០០នាក់។

ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងតម្រង់ ទិសជំនាញសិក្សា ផ្សព្វផ្សាយអំពីជំនាញ អត្ថប្រយោជន៍ ឱកាសការងារ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ក្រោយប្រឡងជាប់សញ្ញាបត្រទុតិយភូមិអាចស្វែងរកការសិក្សានៅវិទ្យាស្ថាននេះនិងដើម្បីពួកគាត់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីវិទ្យាស្ថាន និងធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់មុនប្រឡងចូលរៀននៅវិទ្យាស្ថានសម្រាប់ឆ្នាំសិក្សាថ្មី ។

ឯកឧត្តម ហឿន សំនៀង បានមានប្រសាសន៍ឱ្យដឹងទៀតថាដូចគ្នាទៅនឹងជំនាន់ ទី១និងទី២ដែរ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គ្រោងនឹង បើកទទួលនិស្សិតជំនាន់ទី៣ ចំនួន២០០នាក់ នាខែមករា ឆ្នាំ២០២៣ នឹងត្រូវសិក្សា លើជំនាញចំនួន៦ ក្នុងនោះរួមមាន៖ ១. ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ ២. ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ៣. ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក៤. ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ៥. ជំនាញអ្នកបើកបរនាវា ៦. ជំនាញម៉ាស៊ីននាវា។

ចំពោះជំនាញទាំង៦នេះសុទ្ធស៊ឹងជាជំនាញចាំបាច់ដែលនឹងបណ្តុះបណ្តាលដល់និស្សិតឱ្យមានជំនាញច្បាស់លាស់ក្លាយជាធនធានមនុស្សពោរពេញដោយសក្តានុពល នឹងអាចទទួលបានឱកាសការងារជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម មានប្រសាសន៍ថា៖និស្សិតដែលមានបំណងចូលសិក្សាត្រូវឆ្លងកាត់ប្រឡងតេស្តសមត្ថភាពជា លើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យានិងតក្កវិទ្យា បើប្រឡងតេស្តជាប់ទើបមានសិទ្ឋិចូលរៀនបានក្នុងនោះនិស្សិតដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន៥០រូបនឹងទទួលបានអាហារូបករណ៍១០០%រហូតដល់បញ្ចប់ការសិក្សា ប៉ុន្តែអាស្រ័យលើការវាយតម្លៃលទ្ឋផលការសិក្សារៀងរាល់ឆ្នាំ ចំណែកនិស្សិតជានារីនឹងទទួលបានអាហារូបករណ៍៥០%ដោយស្វ័យប្រវត្តិ រហូតដល់បញ្ចប់ការសិក្សា ប៉ុន្តែអាស្រ័យលើការវាយតម្លៃលទ្ឋផលការសិក្សារៀងរាល់ឆ្នាំ។

ឯកឧត្តម បន្ថែមថា៖វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានបើកដំណើរការកាលពីថ្ងៃទី២២ខែមករាឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាគ្រឺះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញ ចំណេះដឹងនិងសីលធម៌វិជ្ជាជីវៈ ដើម្បីត្រៀមខ្លួនជាអ្នកបន្តវេនក្នុងវិស័យសាធារណៈការនិងដឹកជញ្ជូននៅថ្ងៃអនាគត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.