ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា នៅសាលប្រជុំសភា ពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្ដរមាន ជ័យ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានសម្តែងនូវការសប្បាយរីករាយដែល បានទទួលជួបជាលើកដំបូងជាមួយលោកជំទាវអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលប្រទេសអ៊ីស្រាអែលគឺជាប្រទេសមួយល្បីល្បាញពិសេសការអភិវឌ្ឍន៍វិស័យកសិកម្មមានភាពទំនើប ជឿនលឿន។

ក្នុងឱកាសនោះដែរ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត និងប្រតិភូអមដំណើរ អំពីស្ថានភាពទូទៅនៃខេត្តសៀមរាប អំពីការ យកចិត្តទុកដាក់លើការអភិវឌ្ឍន៍ខេត្តសៀមរាប ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តសៀម រាប លើហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឱ្យមានភាពកាន់តែប្រសើរឡើងវិញ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់ពីបញ្ហាកូវីដ១៩កន្លងមក។ ដោយសារប្រទេស អ៊ីស្រាអែលគឺជាប្រទេស ដែលមានការអភិវឌ្ឍន៍ ជឿនលឿនខាងវិស័យ កសិកម្ម ឧកញ៉ាបណ្ឌិត ក៍បានមានប្រសាសន៍ សំណូមពរ ដល់លោកជំទាវឯកអគ្គរដ្ឋទូតព្រមទាំងប្រតិភូអមដំណើរ សូមជួយផ្សព្វផ្សាយពីសក្តានុពលនិងឱកាសវិនិយោគនៅក្នុងខេត្តសៀម រាបដល់អ្នកវិនិយោគរបស់អ៊ីស្រាអែល។ ហើយម្យ៉ាងវិញទៀត ដោយសារការធ្វើកសិកម្មរបស់ប្រជាកសិករនៅក្នុងខេត្តសៀមរាប ភាគច្រើន ជាកសិកម្មបែបគ្រួសារ ខ្វះបច្ចេកទេសផ្សេងៗជាច្រើនផងដែរ ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានសំនូមពរបន្ថែមដល់ លោកជំទាវឯកអគ្គរដ្ឋទូត សូម ជួយធ្វើការផ្តល់ការបណ្តុះបណ្តាល ជំនាញបច្ចេកទេសកសិកម្មដល់ប្រជាកសិករក្នុងខេត្តសៀមរាប ហើយប្រសិនបើមានអ្នកវិនិយោគរបស់ប្រទេសអ៊ីស្រាអែល មកធ្វើការវិនិយោគដោយបង្កើតជារោងចក្រ ក្រុមហ៊ុនផ្សេងៗសម្រាប់នំាចេញកាន់តែប្រសើរថែមទៀតផងដែរ។

ជាការឆ្លើយតបនៅក្នុងឱកាស នោះដែរ លោកជំទាវអគ្គរដ្ឋទូតអ៊ីស្រាអែលមានការសប្បាយចិត្ត និងបានទទួលយកនូវសំណើរខាងលើព្រមទាំងសហការបន្តទំនាក់ទំនងបន្ថែមទៀត រួមទាំងមានជំនួបសំណេះសំណាលប្រជ៉ំពិភាក្សាការងារនៅដើមឆ្នាំក្រោយទៀតជាមួយសភាពាណិជ្ជកម្មអ៊ីស្រាអែល សភា ពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្ដរមានជ័យឬអាចនឹងមានអញ្ជើញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.