ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរខេត្តសៀមរាបបន្តចែកស្បៀងគឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១.០៥៣គ្រួសារ នៅក្នុងស្រុកវ៉ារិន


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារខេត្ត រួមនិងអាជ្ញាធរស្រុក ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយ សារជំនន់ទឹកភ្លៀង និងខ្វះខាតស្បៀង ចំនួន ១.០៥៣ គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ។ ជាមួយគ្នានោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការផ្ដល់ជូនស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក ប្រមុខរាជរដ្ឋាភិបាលតែងតែបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗជាដើម ។

លោកក៏បានមានប្រសាសន៍ចូលរួមសោកស្ដាយ ជា មួយប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន ដែលបានបាត់បង់ និងខូចខាតទ្រព្យសម្បត្តិ ក៏ដូចជារងផលប៉ះពាល់នូវដំណាំកសិកម្មផ្សេងៗ ហើយការបះពាល់ទាំងនេះ មិនមែនទេតែស្រុកវ៉ារិនមួយទេ គឺមានស្រុកជាច្រើនដែល រងផលបះពាល់ដូចនេះផងដែរ ។ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យខូចខាតស្រូវ និងផលដំណាំផ្សេងៗ សូមកុំបាក់ទឹកចិត្ត និងត្រូវត្រៀមខ្លួននៅពេលទឹកស្រក បន្តចាប់ផ្ដើមសកម្មភាពដាំដុះឡើងវិញ ដោយក្នុងនោះអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ក៏បាននឹងបន្តផ្ដល់ជូននូវពូជស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀតដល់បងប្អូន សម្រាប់ទុកធ្វើការដាំដុះឡើងវិញ។ ជាពិសេស ការស្ដារឡើងវិញ នូវដំណាំស្រូវដែលជាដំណាំដង្ហើមសេដ្ឋកិច្ចនៃគ្រួសារកសិករ និងជាខ្នងបង្អែកដ៏មានអាទិភាពនៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ រាជរដ្ឋាភិបាលរួមនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ នឹងបន្តយកចិត្តទុកដាក់លើបញ្ហានេះ និងធ្វើយ៉ាង ណាសដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាឲ្យបានទាន់ពេលវេលា ។ បើយោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្ដសៀមរាប បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ការបែង ចែកស្បៀង និងគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋមានផលប៉ះពាល់ដោយគ្រោះមហន្ដរាយពីគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាមានចំនួនជាង៦ពាន់គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១ម៉ឺន៤៥០គ្រួសារ ក្នុងស្រុកចំនួន ៨ស្រុកនៃខេត្ដសៀមរាប៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.