ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្


ខេត្តសៀមរាប ÷ វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកទស្សនាឬឈ្វេងយល់ពីទំនៀមទំលាប់សាសនា ហើយក៏មានការចាប់អារម្មណ៍ជាខ្លាំង ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្ត ក្រោយពីវិបត្តិជម្ងឺកូវីដ.១៩ មានភាពធូរស្បើយហើយនោះ ភ្ញៀវក៏កាន់តែចាប់ផ្តើមមកទស្សនានៅវត្តបារាយមហានទីរតនារាមហៅវត្តស្វាយរមៀតជាបន្តបន្ទាប់ផងដែរ។

លោក យុន គឹមយ៉ាន មគ្គុទេសក៍ទេសចរណ៍ប្រចាំតំបន់សៀមរាប បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញយ៉ាងពេញលេញនោះ ឥឡូវនេះ យើងសង្កេតឃើញមានភ្ញៀវបរទេសហូរចូលមកកាន់ខេត្តសៀមរាបជាបណ្តើរៗហើយ។ ជាក់ស្តែង នៅតាមទីវត្តអារាម និងប្រាង្គប្រាសាទនានា ដែលមានភ្ញៀវទេសចរណ៍កើនឡើងប្រមាណជា ២០ ទៅ ២៥ភាគរយហើយ បើធៀបទៅនឹងឆ្នាំ២០១៩កន្លងមក។ លោក បានបង្ហាញទៀតថា គោលដៅចម្បងរបស់ភ្ញៀវទេសចរណ៍បរទេសទាំងអស់ ដែលមកទស្សនាទីក្រុងអរិយធម៌របស់យើង គឺចង់ទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត។ ក្រៅពីនេះ ភ្ញៀវទេសចរណ៍ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិរបស់ប្រជាពលរដ្ឋ ពួកគាត់ចង់ដឹងពីការរស់នៅរបស់ប្រជាជនខ្មែរ នឹងចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនារបស់ជាតិយើងផងដែរ។ ហើយទេសចរណ៍វត្តអារាមនេះ ជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណ គឺកាលពីមិនទាន់មានកូវិដ.១៩ ភ្ញៀវទេសចរណ៍បរទេសតែងតែបានទៅទស្សនាវត្តប្រមាណចំនួន ៩ឬ១០វត្តក្នុងក្រុងសៀមរាបយើង ដែលក្រសួងទេសចរណ៍ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍នោះ។ លោក បានបន្តថា នៅពេលនេះ ចំពោះក្រុមភ្ញៀវធួរយើងបានមកទទួលទានអាហារពេលព្រឹក នឹងទស្សនានៅវត្តស្វាយរមៀតនេះ មានចំនួន ៤៣នាក់ ជាលើកទី២ហើយ លើកទី១ គឺយើងធ្វើកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដែលមានភ្ញៀវចម្រុះជាតិប្រមាណជាង ១០០នាក់ផងដែរ។ បន្ទាប់ពីស្ថានភាពកូវីដ.១៩ បានធូរស្រាលនោះ ដោយយល់ឃើញថា នៅវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ដែលជាវត្តអារាមទេសចរណ៍មួយ មានបរិស្ថានបៃតងស្អាត មានអនាម័យល្អ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ចូលមកឈ្វេងយល់ពីព្រះពុទ្ធសាសនានៅទីនេះ មានការសប្បាយចិត្ត និងពេញចិត្តជាខ្លាំង ចំពោះវត្តដែលក្រសួងបរិស្ថានបានផ្តល់ប័ណ្ណសរសើរ ថា ជាវត្តមេត្រីបរិស្ថាន មានពណ៍បៃតងស្រស់ស្អាត មានអនាម័យល្អ មានសួនច្បារ និងបន្ទប់ទឹកស្អាត។ល។

លោកបានថ្លៃងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រមុខរាជរដ្ឋាភិបាលដែលខិតខំយកចិត្តទុក ដាក់ក្នុងការបើកប្រទេសឡើងវិញ ក្រោយ វិបត្តិកូវីដ.១៩ បាន ធូរស្រាលនេះ ទើបធ្វើឲ្យចរន្តសេដ្ឋកិច្ចជាតិចាប់ផ្តើមមានសន្ទុះត្រឡប់មកប្រក្រតីជាបណ្តើរៗហើយ។

សូមបញ្ជាក់ថា វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានកំណត់ជាវត្តអារាមទេសចរ ណ៍ ដែលមានអនាម័យល្អ នឹងបរិស្ថានបៃតងស្រស់បំព្រង នឹងមានទឹកបារាយណ៍ដ៏ថ្លា គួរជាទីគយគន់ នឹងធ្វើឱ្យអារម្មណ៍អ្នកទស្សនាមានភាពស្រស់ថ្លា។

ដោយឡែក ចំពោះភ្ញៀវទេសចរណ៍ ដែលបានមកទស្សនាវត្តស្វាយរមៀតនេះ បានកោតសសើរចំពោះការរៀបចំរបស់ព្រះសង្ឃ ធ្វើឱ្យបរិវេណវត្ត មានបរិស្ថានបៃតងស្អាត នឹងមានអនាម័យល្អ គួរជាទីរីករាយផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ទេសចរណ៏, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.