ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្រ្តីជំនាញផលិតកម្មនិងបសុព្យាបាលខេត្តសៀមរាប បន្តធ្វើការចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈ នៅស្រុកជីក្រែង


ខេត្តសៀមរាប ÷ មន្រ្តីជំនាញផលិតកម្មនិងបសុព្យាបាលខេត្តសៀមរាប បន្តធ្វើការចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈនៅស្រុកជីក្រែង នៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០២២ នេះ។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បាន ឱ្យដឹងថា មន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះប្រតិបត្តិការចាក់ថ្នាំការពារជំងឺអុតក្តាមគោ ក្របី ក្រោយជួបគ្រោះទឹកជំនន់ នៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយបានធ្វើការចាក់វ៉ាក់សាំង គោ ក្របី បានចំនួន ៤៥២ ក្បាល និងចែកថ្នាំព្យាបាល វីតាមីន ថ្នាំខៀវ និងទឹកថ្នាំសម្លាប់មេរោគ ដល់ភ្នាក់ងារសុខភាពសត្វភូមិសម្រាប់ចុះអន្តរាគមន៏ព្យាបាលជំងឺដល់សត្វពាហនៈជូនប្រជាពលរដ្ឋទាន់ពេលវេលាផងដែរ។

លោកព្រំ វិច ក៏បានបញ្ជាក់ថា ការចាក់ថ្នាំវ៉ាក់សាំងដល់សត្វពានៈ ជាវិធានការណ៍ល្អប្រសើរ ដើម្បីការ ពារទុកជាមុនកុំឱ្យកើតជំងឺផ្សេងៗ ជាពិសេសនៅរដូវរំហើយនេះភាគច្រើន គោ ក្របី ច្រើនកើតជំងឺអុតក្តាម ដោយសារក្រោយពីទឹកជំនន់ក្រោលសម្រាប់សត្វដេកនោះបែកភក់ខ្វះអនាម័យ ចំណីអាហាររបស់វា ដូចជាស្មៅជាដើម វាពពេញទៅដោយក្លិនស្អុយ មានជាប់ ភក់ ពេលគោ ក្របី ស៊ីទៅធ្វើឱ្យសុខភាពចុះខ្សោយ ងាយធ្វើឱ្យកើតជំងឺអុតក្តាមនេះ។ ហើយចំពោះវ៉ាក់សាំងនេះគ្រាន់តែជាផ្នែកមួយជួយការពារពីជំងឺរបស់សត្វតែប៉ុណ្ណោះ តែបើចង់ឱ្យសត្វពាហនៈមានសុខភាពល្អ គឺផ្តល់ស្មៅ ឬចំណី និងទឹកឱ្យបានគ្រប់គ្រាន់ រួមផ្សំជាមួយការសំអាតអនាម័យក្រោលជាប្រចាំផង ទើបសត្វលូតលាស់និងមានសុខភាពល្អ។ យោងតាមរបាយការណ៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ក្នុងរយៈពេល១០ខែឆ្នាំ២០២២ពុំមានជំងឺឆ្លងសត្វផ្ទុះឡើងគួរឱ្យកត់សម្គាល់អ្វីឡើយ ទន្ទឹមនឹងនេះ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចាក់ថ្នាំការពារជំងឺសារទឹក អុតក្តាម ដុំពក ដល់គោក្របីបានចំនួន៥.៥៣៦៩ក្បាល និងចាក់ថ្នាំជាច្រើនប្រភេទដល់សត្វជ្រូកបានជិត២ម៉ឺន៥ពាន់ក្បាល ព្រមទាំងបានចាក់ការពារទៅលើបក្សី មាន់ទាបានជាង ១លាន៥សែនក្បាលផងដែរ។

នៅក្នុងឆ្នាំ២០២២នេះ មន្ទីរកសិកម្មខេត្តសៀមរាបទទួលបានថ្នាំការពារពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដូចជា ៖សារទឹកគោក្របី៥ម៉ឺនកម្រិត បុសខ្យល់៨ពាន់កម្រិត អុតក្តាម៣ពាន់កម្រិត បសុឱសថនិងសម្ភារៈបរិក្ខាមួយចំនួនទៀតផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម, សុខភាព

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.