ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋនៅស្រុកអង្គរជុំចំនួន ៣៤០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកបាន ទទួលស្បៀងពីរាជរដ្ឋាភិបាល


ខេត្តសៀមរាប ÷ ប្រជាពលរដ្ឋនៅស្រុកអង្គរជុំចំនួន ៣៤០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកបានទទួលស្បៀងពីរាជរដ្ឋាភិបាលមានគ្រឿងឧបភោគបរិភោគ ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា។ ហើយការផ្ដល់ជូនស្បៀងនេះ ធ្វើឡើងនៅក្នុងវត្តក្រឡាញ់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ។

នៅក្នុងឱកាសផ្តល់អំណោយនាពេលនោះដែរ លោក ឃឹម ហ្វី ណង់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្ដល់ស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក ប្រមុខរាជរដ្ឋាភិបាលតែងតែបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗជាដើម។ លោក បន្តថា ការផ្តល់ស្បៀងនាពេលនេះគឺ ជាការបង្ហាញឲ្យឃើញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាលចំពោះបងប្អូនដែលបានរងនូវ ផលបះពាល់ពីគ្រោះមហន្តរាយដោយសារទឹកជំនន់នោះ។ ហើយការបះពាល់ទាំងនេះ មិនមែនមានតែស្រុកអង្គរជុំមួយទេ គឺមានស្រុកជាច្រើនដែលរងផល បះពាល់ដូចនេះផងដែរ។ ដូច្នេះបន្ទាប់ពីទឹកបានស្រកជាបណ្តើៗ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអនាម័យ បរិស្ថាន និងសុខភាពឲ្យបានល្អប្រសើរជៀសវាងការឆ្លងរីករាល ដាលពីជម្ងឺផ្សេងៗដោយប្រការណាមួយជាយថា ហេតុក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងជាដើម។

តាមសេចក្តីរាយការណ៍របស់លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានអោយដឹងថា ដោយសារជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដស្រុកអង្គរជុំកន្លងមកបានធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិចនោះមានចំនួនជាង ៩០០គ្រួសារ ស្ថិតក្នុងឃុំចំនួន ៣ គឺឃុំតាសោម ឃុំនគរភាស និងឃុំ គោកដូង។ ហើយជាក់ស្តែងនាពេលនេះ ប្រជាពលរដ្ឋដែលបានមកទទួលអំណោយមានចំនួន ៣៤០គ្រួសារ ស្ថិតក្នុងឃុំចំនួន ៣ ខាងលើ ដែលរងផលប៉ះពាល់ខ្លាំងផងដែរ ។

យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្ដសៀមរាប បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២២ នេះ ការបែងចែកស្បៀង និងគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋមានផលប៉ះពាល់ដោយគ្រោះមហន្ដរាយពីគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាមានចំនួនជាង៦ពាន់គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១ម៉ឺន៤៥០គ្រួសារ ក្នុងស្រុកចំនួន៨នៃខេត្ដសៀមរាប៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.