ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋនៅឃុំពោធិ៍ទ្រាយ ចំនួន ៤៨៨គ្រួសារ បានទទួលអំណោយអង្ករ របស់សម្ដេចតេជោ និងសម្ដេចពិជ័យសេនា តាមរយៈ អ្នកឧកញ៉ា សៀង ណាំ


ខេត្តសៀមរាប ÷នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយ មានអង្ករជាង១២តោន និងសារ៉ុង ៤៨៨ និងថវិកាមួយចំនួន ជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប នាំ យក ទៅចែកជូនប្រជាពលរដ្ឋ ចំនួន ៤៨៨គ្រួសារ នៅឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ស្ថិតក្នុងភូមិសាស្ត្រក្នុងតំបន់បឹងទន្លេសាប ។

មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋនេះ អ្នកឧកញ៉ា សៀង ណាំ បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង សម្ដេចពិជ័យសេនា ទៀ បាញ់  ដែលសម្ដេចតែងគិតគូរខ្ពស់បំផុត និងមុន គេបង្អស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសក្នុងកាលៈទេសៈជួបការលំបាក ។

ឯកឧត្តម មានប្រសាសន៍ថា៖បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះភាគច្រើនអាស្រ័យផលតែនឹងរបរនេសាទ និងការលក់ដូរបន្តិចបន្តួច ពុំមានស្រែចម្ការដើម្បីបង្កបង្កើនផលឡើយនិងមួយវិញទៀត ស្ថានភាពផ្លូវទៅកាន់មូលដ្ឋាននេះនៅរដូវវស្សាត្រូវធ្វើដំណើរដោយកាណូត នៅរដូវទឹកស្រក ផ្លូវភក់រអិលពិបាកធ្វើដំណើរទៅកាន់ទីប្រជុំជន ជាមួយគ្នានោះក៏សមាជិកគ្រួសារខ្លះនាំកូនចៅវិលត្រឡប់មករស់នៅជាមួយគ្រួសារដោយសារបានផ្អាកបណ្តោះអាសន្នពីការងារក្នុងទីប្រជុំជន តាំងពីអំឡុងសកលលោកជួបវិបត្តិដោយសារជំងឺកូវីដ-១៩ មក ហើយបច្ចុប្បន្នថ្វីត្បិតតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាមានថមថយជាលំដាប់ក្តី តែក៍មានសមាជិកគ្រួសារខ្លះពុំទាន់វិលត្រឡប់ទៅរកការងារធ្វើនៅឡើយទេ។

ឯកឧត្តម សៀង ណាំ  បានសម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គ្រប់កាលៈទេសៈ ដែលជួបប្រទះនូវភាពខ្វះខាត ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសាររងគ្រោះព្រោះអត់ម្ហូបអាហារឬដាច់បាយឡើយ។

ឯកឧត្តម បានសំណូមពរនិងផ្តាំផ្ញើ ឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះ ប្រុងប្រយ័ត្នឲ្យបានខ្ពស់  កុំមានការធ្វេសប្រហែសចំពោះកូនចៅតូចៗ ចៀស វាង លង់ទឹកឬសត្វអសិរពិសទិចឬខាំ ព្រោះនេះជាតំបន់ទន្លេសាប កុំឲ្យមានហេតុការអាក្រក់ណាមួយកើតឡើង និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងនិងរាគរូសផ្សេងៗផងដែរ ដោយបរិភោគចំណីអាហារណាដែលមានអនាម័យត្រឹមត្រូវ៕

ដោយ ÷


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.