ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ


ខេត្តសៀមរាប ÷នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះ នៅក្នុងខេត្តសៀមរាប ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ស្ថិត ក្រោមអធិបតីភាពឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Noh, Min-Ki ប្រធានគ្រប់គ្រងគម្រោងនៃទីភ្នាក់ងារសុវត្ថិភាព និង សុខភាពការងារកូរ៉េ (KOSHA) និងឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរ ក្រោមឱវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក លោកស្រី តំណាងទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ អញ្ជើញចូលរួមផងដែរ។

ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារនាពេលនេះគឺក្នុងគោលបំណង ដើម្បីផ្ដល់យោបល់ក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា និងស្វែងយល់អំពីប្រព័ន្ធច្បាប់ និង ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅសាធារណៈរដ្ឋកូរ៉េ ។ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការគាំពារដល់បងប្អូនកម្មករនិយោជិត តាមរយៈការដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីធានានូវកំណើនការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុវត្ថិភាព និងសុខភាពការងារ ប្រព័ន្ធរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាខាងលើ ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈបានបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី២ ឆ្នាំ២០១៨-២០២២ នៃកម្មវិធីទី៤ ការលើកកម្ពស់សុខភាព និងសុវត្ថិភាព ការងាររបស់ខ្លួន ការរៀបចំគោលនយោបាយ ស្តីពីសុខភាព និងសុវត្ថិភាពការងារ។

ឯកឧត្តម ក៏បានបន្តថា ក្រសួងការងារ បានសម្រេចនូវលទ្ធផលការងារសំខាន់ៗជាបន្តបន្ទាប់រួមមាន១. ការដាក់ចេញនូវផែនការមេលើកទី២ស្តីពីសុវត្ថិភាព និងសុខភាព ការងារឆ្នាំ២០១៨-២០២២។ ២. ការរៀបចំកម្រងព័ត៌មានលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងកម្រងព័ត៌មាន ជាតិស្តីពីសារធាតុអាស បេស្តុសនៅកម្ពុជា។ ៣. ការរៀបចំការដាក់ចេញនូវគោលការណ៍ប្រតិបត្តិស្តង់ដា ស្ដីពីដំណើរការរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ៤. ការរៀបចំគោលការណ៍ណែនាំស្តីពីសុវត្ថិភាពក្នុងការប្រើប្រាស់សារធាតុគីមីនៅកន្លែងធ្វើការ ៥. ការរៀបចំឯកសារមេរៀនបណ្តុះបណ្តាលស្តីពីការកែលម្អរបៀបធ្វើការសម្រាប់ការដ្ឋានសំណង់អគារខ្ពស់ (WILCON)។ ជាងនេះទៅទៀត ក្រោមកិច្ចសហការ និងគាំទ្រពីទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ និងក្រសួងការងារកូរ៉េ នាយកដ្ឋានពេទ្យការងារ បាននឹងកំពុងអនុវត្តគម្រោងចំនួន ២ រួមមាន ១. ការ រៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ២. ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.