ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.១១០គ្រួសារ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានដឹកនាំក្រុមការងារ រួមមានថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត អាជ្ញាធរស្រុក ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងខ្វះខាតស្បៀង ចំនួន ១.១១០គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ត្រីខ១យួរ និងទឹកសុទ្ធ១កេស។

ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ក៏បានពាំនាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដែលតែងតែយកចិត្តទុក ដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប និងបានបង្ហាញនូវការសោកស្ដាយចំពោះការលិច លង់ និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្សេងៗ របស់ប្រប្អូនប្រជាពលរដ្ឋដោយសារជំនន់ទឹកភ្លៀង។ដោយឡែកសម្រាប់អំណោយដែលបាននាំយកមកចែកជូនដល់បងប្អូននាពេលនេះអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលកន្លងមកសម្ដេច តែងតែបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗ។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យខូចខាត់ស្រូវ និងផលដំណាំផ្សេងៗ សូមកុំបាក់ទឹកចិត្តហើយត្រៀមខ្លួននៅពេលទឹកស្រកអស់ត្រូវចាប់ផ្ដើមសកម្មភាពដាំដុះឡើងវិញ ដោយក្នុងនោះអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ក៏បាននឹងបន្តផ្ដល់ជូននូវពូជស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀតដល់បងប្អូនសម្រាប់ទុកធ្វើការដាំដុះឡើងវិញ។ ពោលគឺសំដៅទៅលើការគិតគូអំពីដំណាំស្រូវដែលត្រូវរងការបំផ្លិចបំផ្លាញ ព្រោះថាដំណាំស្រូវ គឺជាដង្ហើមសេដ្ឋកិច្ចនៃគ្រួសារកសិករ និងជាខ្នងបង្អែកដ៏មានអទិភាពលើវិស័យសេដ្ឋកិច្ចជាតិ ដូច្នេះហើយរាជរដ្ឋាភិបាលរួមនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់លើបញ្ហានេះធ្វើយ៉ាងណាសដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាឲ្យបានទាន់ពេលវេលា។

បើតាមលោក ហ៊ន់ ឬទ្ឋិ អភិបាលស្រុកស្រីស្នំ បានឲ្យដឹងថា នៅទូទាំងស្រុកស្រីស្នំ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានបណ្ដាលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥.៥៣៦គ្រួសារ ដោយក្នុងនោះប្រជាពលរដ្ឋលិចផ្ទះត្រូវទទួលបានស្បៀង ចំនួន ២.៦៦០គ្រួសារ និងប្រជាពលរដ្ឋខូចខាត់ដំណាំស្រូវចំនួន ២.៨៧៦ គ្រួសារ។ ហើយកន្លងមកប្រជាពលរដ្ឋលិចផ្ទះចំនួន ១ពាន់គ្រួសារ ត្រូវបានទទួលអំណោយពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត សាខាកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ជាក់ស្ដែងសម្រាប់ប្រជាពលរដ្ឋដែលទទួលបានអំណោយពីរាជរដ្ឋភិបាលនាថ្ងៃនេះ មានចំនួន ១.១១០គ្រួសារ ដែលមកពី ៥ឃុំ និងនៅសល់ជាង ៥០០គ្រួសារទៀតនឹងត្រូវចែកជូនជាបន្តបន្ទាប់។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលខូចខាត់ដំណាំស្រូវ កន្លងមកជាង ១ពាន់គ្រួសារហើយ បានទទួលពូជស្រូវទុកដាំស្ដារឡើងវិញនៅពេលទឹកស្រក ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ហើយសម្រាប់គ្រួសារប្រជាពលរដ្ឋដែលនៅសល់មិនទាន់ទទួលបានគ្រាប់ ពូជអាជ្ញាធរនឹងបន្តចែកជូននៅពេលឆាប់ៗ ខាងមុខនេះផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.