ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំខែតុលា


ខេត្តសៀមរាប÷នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែតុលាឆ្នាំ២០២២ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋ និងមន្ត្រីលេខាធិការដ្ឋាន គ.ខ.ប.ជ ចូលរួមផងដែរ ។

បន្ទាប់ពីពិនិត្យលើរបាយការណ៍សកម្មភាពរយៈពេល ០៩ខែពិនិត្យនិងពិភក្សាលើបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួចមក លោកស្រី យូ សុភា ក៍បានមានប្រសាសន៍កោតសរសើរដល់ស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់មន្ត្រី បង្គោលនៃក្រុមការងារ និងសមាជិកនៃលេខាធិការ ដ្ឋាន (គ.ខ.ប.ជ) ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួយញដូរមនុស្ស និងការ ទប់ស្កាត់ការធ្វើចំណាកស្រុកមិនស្របច្បាប់ រហូត ឈានដល់ការចាប់ខ្លួនមេខ្យល់ និងជួយសង្គ្រោះជន រងគ្រោះបានជាបន្តបន្ទាប់។

លោកស្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា លេខាធិការដ្ឋាននៃគណៈកម្មាធិការ គ.ខ.ប.ជ ជាសេនាធិការ បានបំពេញតួនាទីជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំងនិងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្តព្រមទាំងមានកិច្ចសហការល្អជាមួយអង្គការដៃគូ ដែលមានជំនាញបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាព មន្ត្រីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធផងដែរ។

លោកស្រី យូ សុភា បានបន្តថាការងារដែលលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបានអនុវត្តកន្លងគឺមានដូចជា៖ ការអប់រំផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពលរដ្ឋ អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឧបាយកល ជនល្មើស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព កិច្ចការពារជន រងគ្រោះ បានផ្ដល់ការយល់ដឹងដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយផ្ទាល់ និងការផ្សព្វផ្សាយការអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងមាន ការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ច និងតុលាការ ក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធអំពើជួញ ដូរមនុស្ស ការជួយដល់ជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើសមានភាពល្អប្រសើរ និងមានកិច្ចសហការល្អ។

លោកស្រី យូ សុភា ក៍បានណែនាំដល់មន្ត្រីបង្គោលនៃក្រុមការងារទាំងអស់របស់គណៈកម្មាធិការខេត្តប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រុង-ស្រុក បន្តពិភាក្សាដើម្បីស្វែងរកធាតុចូលក្នុងផែនការសកម្មភាពបន្ត របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់បន្តអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ហើយត្រូវបន្ត តាមដាន និងត្រួតពិនិត្យឃ្លាំមើលជាប្រចាំរាល់បទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ច ពិសេសនៅតាមសហគ្រាសសិប្បកម្មឡឥដ្ឋ។ បន្តពង្រឹងកិច្ចសហការឱ្យបានទូលំទូលាយ ទាំងក្នុងនិងក្រៅប្រទេស ជាមួយមន្ទីរ អង្គភាព អង្គការដៃគូជាតិ អន្តរជាតិ ឆ្ពោះទៅគោលដៅរួម គឺការបង្ការ ទប់ស្កាត់ ការពារ និងបង្ក្រាបដើម្បីឈាន ទៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព. រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសមាជិក ក្រុង ស្រុក ទាំង១២ អ្នកពាក់ព័ន្ធ និងមន្ត្រី នគរបាលយុត្តិធម៌អំពីការកំណត់អត្តសញ្ញណជនរងគ្រោះ និងច្បាប់ពាក់ព័ន្ធ ហើយត្រូវ ជំរុញឱ្យក្រុង-ស្រុក ឃុំ-សង្កាត់ គ្រោងផែន ការសកម្មភាព ដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល និងគ្រោងកញ្ចប់ថវិកាសេវាសង្គមលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស . ត្រូវត្រៀមរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដែលដឹកនាំដោយអយ្យការសាលាដំបូងខេត្ត ព្រមទាំងបន្តពង្រឹងការងារបង្ការ ទប់ស្កាត់ តាមរយៈការងារផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងប្រើគ្រប់ លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល អំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដដៃទៀត ឱ្យបានដល់ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវវ័យ ក្នុងសាលារៀន និងក្រៅសាលារៀន និងជន ដែលងាយរងគ្រោះផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.