ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ស្នង​ការ​រាជ​ធានី​ភ្នំពេញ ​ឧត្តម​សេនីយ៍ឯក ​ស ​ថេត ​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ទទួល​មរណភាព​ខណៈកំពុង​សម្រួល​ចរាចរណ៍


ភ្នំពេញ ៖​ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះបំផុតចំពោះលោកអនុសេនីយ៍ទោ នៅ បូរិន ជាមន្ត្រីនគរ​បាលប៉ុស្តិ៍​កាកាប១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានលះបង់កម្លាំងកាយ-ចិត្ត និងអាយុជីវិតរបស់ខ្លួន ដើម្បី​បម្រើប្រជាពលរដ្ឋ និងប្រទេសជាតិខ្មែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចូលបច្ច័យ​បុណ្យសពចំនួន ១០លានរៀល​  លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចំនួន១លានរៀល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន២លានរៀល ជាមួយនឹងការចូល រួមរំលែកមរណទុក្ខជាមួយ គ្រួសារសពផងដែរ។

ថវិកាទាំងអស់នោះ ត្រូវបានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ យកទៅប្រគល់ជូនគ្រួសារសព ព្រមជា​មួយ​ថវិកាផ្ទាល់ខ្លួន ១លានរៀលផងដែរ ក្នុងពេលលោកចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក អនុសេនីយ៍ ទោ នៅ បូរិន ក្នុងនាមតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ទន្ទឹមនឹងការស្ងប់ស្ងែង និងដើម្បីតបស្នងនូវការលះបង់ដ៏ធំធេងនេះ នាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ លោកឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្ដិបច្ឆាមរណៈ ជូនសពលោក នៅ បូរិន ជាមួយនឹងសមាន ចិត្តរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត។

ការទទួលមរណភាពរបស់លោកអនុសេនីយ៍ទោ នៅ បូរិន គឺបណ្ដាលមកពីដួលដាច់សរសៃឈាម ខណៈលោក​កំពុង​ឈរសម្រួលចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍​ដែល​លោក​ទទួលមរណភាពនេះ កើតឡើងនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

សូមជម្រាបថា លោកអនុសេនីយ៍ទោ នៅ បូរិន មានអាយុ៥០ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលទទួលបន្ទុកផ្នែក ចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ រស់នៅ ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ៕

ដោយ ៖ សំណាង


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.