ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប មានចំនួន ២.៩០៩ អង្គ/នាក់


ខេត្តសៀមរាប ÷ ការកសាងធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាឲ្យបាននូវដំណើរការសេដ្ឋកិច្ចមួយដែលប្រកបដោយចីរភាពថ្លែងក្នុងពិធីប្រគល់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី ចំនួន ២.៩០៩នាក់ នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម បណ្ឌិត អុីន វីរជាតិ រដ្ឋលេធិការទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា មកដល់ពេលនេះរាជដ្ឋាភិបាលកម្ពុជាបានកំណត់រួចជាស្រេចថា ការកសាងធនធានមនុស្សជំនាន់ក្រោយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាឲ្យបានដំណើរការសេដ្ឋកិច្ចមួយដែលប្រកបដោយចីរភាពឆ្ពោះទៅកាន់ការកាត់បន្ថយបណ្តើរៗនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បណ្ឌិត អុីន វីរជាតិ មានប្រសាសន៍ទៀតថា ការអភិវឌ្ឍធនធានមនុស្សត្រូវបានចាត់ទុកជាអាទិភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ដោយលើកកំពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវខ្ពស់។ ការបណ្តុះបណ្តាល គឺជាការវិនិយោគដែលប្រើប្រាសថវិកា និងពេលវេលាដ៏ច្រើន ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញនោះ គឺវាជាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ទភាពការងារក្នុងគោលដៅនាធាជោគជ័យ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងពិភពលោកមួយ ដែលកំពុងឈានទៅរកសាកលភាវូបនីកម្ម។ ជាក់ស្ដែងប្អូនៗនិស្សិតទាំងអស់នៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ដែលបានទទួលសញ្ញាបត្រ នាពេលនេះ គឺជាការបង្ហាញឲ្យឃើញពីការរីកចម្រើនបន្ថែមទៀត នៃវិស័យអប់រំនៅកម្ពុជាយើង។

ឯកឧត្តម ក៏បានវាតម្លៃខ្ពស់ចំពោះវឌ្ឍនៈភាពរីកចម្រើន របស់សាកលវិទ្យល័យបៀលប្រាយខេត្តសៀមរាប និងបានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ ជាពិសេសនិស្សិតជ័យលាភីទាំងអស់ដែលទទួលបានជោគជ័យនៃការសិក្សានាឱកាសនេះ ដែលវាបង្ហាញឲ្យឃើញពីការតស៊ូ ខិតខំរៀនសូត្រររបស់ប្អូនតាំងពីចាប់ផ្ដើមរហូតបញ្ចប់ នឹងទទួលបានសញ្ញាបត្រយកទៅប្រើប្រាស់ទៅតាមមុខជំនាញ និងការងារដែលប្អូនៗត្រូវបំពេញបន្តផងដែរ។ សូមជម្រាបថា ពិធីប្រគល់សញ្ញា បត្រដល់និស្សិតជាលាភីដល់និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប នាឱកាសនេះដែរ ធ្វើឡើងនៅសណ្ឋាគារសុខាសៀម រាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុីន វីរជាតិ រដ្ឋលេធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងអប់រំ លោកលោកស្រីតំណាងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពក្នុងខេត្ត បុគ្គលិក សាស្រ្តចារ្យ លោកគ្រូអ្នកគ្រូ អាណាព្យាបាល រួមនឹងសិស្សនិស្សិតជាច្រើនរូបចូលរួម។

តាមរបាយការណ៍របស់លោក ឌៀប សីហា សាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយ បានឲ្យដឹង ថា បច្ចុប្បន្នសាកលវិទ្យាល័យ មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តចារ្យ និងលោកគ្រូអ្នកគ្រូសរុបចំនួន ២២៤នាក់ ស្រី ៥០នាក់។ គិតមកទល់ពេលនេះ មាននិស្សិតសរុបចំនួន ២៦.១៥៩នាក់ ស្រី ៩.២២១ នាក់។ ដោយឡែកសម្រាប់និស្សិតដែលទទួលបាន ជ័យលាភី និងទទួលបានសញ្ញាបត្រនាពេលនេះ មានចំនួន ២.៩០៩នាក់ ស្រី ១.២២៩នាក់ ក្នុងនោះកម្រិតបរិញ្ញាបត្ររង ចំនួន ៣៦៨នាក់, កម្រិតបរិញ្ញាបត្រ ចំនួន ២.៣៣០នាក់ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២២១នាក់៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.