ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងសង្គមកិច្ចចុះសួរសុខទុក្ខនិងនាំយកអំណោយរាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះនិងចាស់ជរាក្រីក្រចំនួន១០០គ្រួសារនៅស្រុកក្រឡាញ់ខេត្តសៀមរាប


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០២២ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រតិភូក្រុមការងារសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជាជាគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសាររងគ្រោះ ងាយរងគ្រោះនិងចាស់ជរាក្រីក្រចំនួន១០០គ្រួសារមកពី៣ឃុំក្នុងចំណោមឃុំទាំង១០របស់ស្រុកក្រឡាញ់ ដែលជួប ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងពេលថ្មីៗ ។សម្ភារៈអំណោយក្នុង១គ្រួសារទទួលបាន អង្គរចំនួន ២៥គីឡូក្រាម .មីជាតិ ០១កេះ,ទឹកស៊ីអ៊ីវ ០១យួរ,ទឹកត្រី ០១យួរ,ត្រីខកំប៉ុង ០១យួរ និង ថវិកាចំនួន ២០ ០០០រៀលផងដែរ ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា៖ក្នុងអំឡុងខែកញ្ញានិងខែតុលាឆ្នាំ២០២២នេះ ដោយសារដោយមានភ្លៀងធ្លាក់ជាហូរហែ និងមានទឹកហូរមកពីខេត្តជិតខាងផង បាន បណ្តាលឱ្យមានជំនន់ទឹកភ្លៀង ប៉ះពាលដល់ស្រុកចំនួន៩ក្នុងចំណោម១២ក្រុងស្រុករបស់ខេត្ត រួមមានស្រុកស្រីស្នំ ក្រឡាញ់អង្គរជុំ វ៉ារិន សូទ្រនិគម ប្រាសាទបាគង ពួក អង្គរធំនិងស្រុកជីក្រែងខេត្តសៀមរាបបានជួបប៉ះពាល់ទៅលើលំនៅឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ឋនានា ក្នុងមូលដ្ឋានជាច្រើនទៀតផង ហើយស្រុកដែលប៉ះពាល់ធ្ងន់ធ្ងរនិងយូរថ្ងៃជាងគឺគឺស្រុកស្រីស្នំនិងស្រុកក្រឡាញ់។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខា ធិកាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៍បានមានប្រសាសន៍ពាំនាំការសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងពីរតែងតែ យកចិត្តទុកដាក់ គិតគូរនិងប្រឹងប្រែងដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់ពេលវេលា ព្រមទាំងបានសម្តែងការសោកស្តាយចំពោះផលប៉ពាល់ដោយសារជំនន់ទឹកភ្លៀងកន្លងមកថ្មីៗនេះផងដែរ។ឯកឧត្តមមានប្រសាសន៍បន្តថា៖ការជន់លិចដោយសារជំនន់ទឹកភ្លៀងឆ្នាំនេះ គឺជួបប្រទះស្ទើរតែទូទាំងប្រទេស ជាមួយគ្នានេះរាជរដ្ឋា ភិបាលបានដោះស្រាយនិងឆ្លើយតបក្នុងភាពបន្ទាន់ទៅតាមដំណាក់ៗនិងជាជំហានៗជូនគ្រួសាររងគ្រោះនិងងាយរងគ្រោះ។

ឯកឧត្តម បានផ្តាំផ្ញើដល់មេភូមិរដ្ឋបាលឃុំស្រុកសហការគ្នាស្រង់និងកំណត់មុខសញ្ញា ចំពោះគ្រួសារក្រីក្រនិងងាយរងហានិភ័យ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដែលជាកម្មវិធីថ្មីសម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងហានិភ័យ នេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងជួបការលំបាកក្នុងជីវភាព។

ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះសុខភាពបរិភោគត្រូវឱ្យមានអនាម័យដើម្បីបង្ការពីជំងឺឆ្លងនានា និងជាពិសេសកន្លែងណាទឹកមិនទាន់ស្រកទឹកអស់ ឬរស់នៅជិតស្ទឹងបឹងបួរក៍សូមប្រយ័ត្នចំពោះកុមារតូចៗ ចៀសវាងការលង់ជាយថាហេតុ ហើយអ្វីដែលមិនត្រូវភ្លេចនោះគឺបន្តការបង្ការទប់ស្កាត់ជាមួយជំងឺកូវីដ-១៩ ថ្វីបើការឆ្លងមានការថមថយតែយើងមិនត្រូវមើលរំលោងនោះទេ ហេតុនេះបងប្អូនត្រូវបន្តការចាក់វ៉ាក់សាំងតាមការកំណត់ឱ្យបានគ្រប់ៗគ្នា៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.