ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកប្រាសាទបាគងទទួលបានស្បៀងពីរាជរដ្ឋាភិបាល


ខេត្តសៀមរាប ÷ ប្រជាពលរដ្ឋដែលរងគ្រោះមហន្ដរាយដោយទឹកជំនន់ចំនួន ១០០ គ្រួសារ នៅក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានទទួលស្បៀងបម្រុងទុកមានគ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវ ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា។

ការផ្ដល់ជូនស្បៀងនេះ ធ្វើឡើងនៅក្នុងសាលាស្រុកប្រាសាទបាគង ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប និងអស់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្តនិង អាជ្ញាធរស្រុក អញ្ជើញចូលរួមផងដែរ។

តាមរបាយការណ៍របស់លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបង្ហាញថា៖ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដស្រុកប្រាសាទបាគងកន្លងមក ដែលធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិចនោះមានចំនួនជាង ៣០០គ្រួសារ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះមានចំនួន ១០០គ្រួសារ ដែល រងផលប៉ះពាល់ផងដែរ សម្រាប់ពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងឱកាសនោះដែរលោកសូរប្លាតុង ក៍បានមានប្រសាសន៍អំពាវនាវ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំឲ្យបានគ្រប់ៗគ្នា ចំពោះការចុះឈ្មោះបោះឆ្នោតនេះ គឺចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២២ ដូច្នេះ សូមពុកម៉ែបងប្អូនអញ្ជើញទៅចុះឈ្មោះឲ្យទាន់ពេលវេលា។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្ដល់ស្បៀងនេះគឺជាកាតព្វកិច្ច និងការឈឺឆ្អាលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងជួបការលំបាកនោះ ដែលតែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈមិនប្រកាន់ពណ៌សម្បុរជាតិសាសន៍ឬគណបក្សនយោ បាយណាមួយឡើយ។ លោកអភិបាលរងខេត្តក៍បានបន្តថា បើទោះបីស្បៀងទាំងនេះ មិនច្រើនក៍ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពប្រជជាពលរដ្ឋបានមួយគ្រាៗដែរ ដែលនេះ ជាការបង្ហាញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាល គឺគ្មានគបក្សណាមួយក្រៅពីគណបក្សប្រជាជនកម្ពុជាទេ ដែលបានជួយប្រជាពលរដ្ឋជួបការលំបាក់។ ជាមួយគ្នានោះកាកកបាទក្រហមកម្ពុជា ក៍តែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.