ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អគារសិក្សា១ខ្នង ដែលជាជំនួយឥតសំណងរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានដាក់ សម្ពោធអោយប្រើប្រាស់


ខេត្តសៀមរាប ÷ អគារសិក្សាថ្មី១ខ្នងមាន៤បន្ទប់ នៅក្នុងអនុវិទ្យាល័យធ្លក ស្ថិតនៅ ភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាជំនួយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានដាក់សម្ភោធអោយប្រើប្រាស់ នៅរសៀលថ្ងៃទី១៩ខែតុលា ឆ្នាំ២០២២ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប។

លោក ម៉ាក ថូម៉ាស់ ជេននី សហស្ថាបនិរបស់សមាគមសម្រេចសុបិនកម្ពុជា បានមានប្រសាសន៍ថា ៖ អគារសិក្សាថ្មី១ខ្នង៤បន្ទប ដែលបានដាក់អោយប្រើប្រាស់នាពេលនេះគឺមានទំហំ បណ្ដោយប្រវែងចំនួន ៣៦ម៉ែត្រ និង ទទឹងប្រវែង៩ម៉ែត្រ ស្មើនឹង ៣២៤ម៉ែត្រការ៉េ ចែកចេញជា០៤បន្ទប់ មានបង្គន់អនាម័យ០១ខ្នងស្មើនឹង២បន្ទប់ ព្រមទាំងមានបំ ពាក់គ្រឿងសង្ហារឹម ដែលចំណាយថវិកាសរុប ៤៩.០០០ ដុល្លារ ព្រមទាំងមានថវិកាចូលរួមពីសហគមន៍ចំនួន ៨.៩០០.០០០រៀលផងដែរ។ លោក ម៉ាក ថូម៉ាស់ ជេននី បានមានប្រសាសន៍បន្តថារូបលោកតែងតែមានក្ដីស្រម៉ៃ និងចង់ឃើញកុមារកម្ពុជាបានចូលរៀនទាំងអស់គ្នាដូចនៅប្រទេសរបស់លោកដែរហើយការអបរំពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ។ លោកបន្តដែរមកទល់ពេលនេះ តាមរយៈអង្គការសម្រេចសុបិនកម្ពុជា បានសាងសង់អគារសិក្សាចំនួនជិត២០០អគារ ហើយអង្គការសម្រេចសុបិនកម្ពុជា បានធ្វើសកម្មភាពទៅលើ ប្រទេសចំនួន៤ ក្នុងតំបន់អាស៊ី ដែលមានប្រទេសកម្ពុជា ថៃ ភូមា និងប្រទេសឡាវ ដោយមើលឃើញពីការលំបាក នឹងការខ្វះខាត សាលារៀន របស់ប្រទេសទាំងបួននេះផងដែរ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបក៏បានមានប្រសាសន៍ថាអគារសិក្សាថ្មីនេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតជូនដល់ក្មួយៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ ។ លោកស្រី យូសុភា បានបន្តថាសកម្មភាពរបស់ អង្គការសម្រេចសុបិនកុមារកម្ពុជា គឺស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកស្រីក៏បានថ្លែងអំណរអរគុណ និងកោត សរសើរ ចំពោះ អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានផ្តល់នូវ សមិទ្ធ ផលដ៏សំខាន់ និងមានតំលៃដ៏វិសេសវិសាល ក្នុងការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងអភិវឌ្ឍន៍វិស័យអបរំ ហើយក៏សូមអោយអង្គការសម្រេចសុបិនកម្ពុជា នៅតែបន្តជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាជាពិសេសបន្តទៀត។ ក្នុងនោះផងដែរលោកស្រីអភិបាលរងខេត្តក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ សូមយកចិត្តទុកដាក់ត្រូវថែរក្សា អាគារសិក្សាថ្មីទាំងនេះ ដោយរៀបចំរក្សាការពារអនាម័យ ជាងនេះទៀត សូមឲ្យក្មួយៗ ជាសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានចប់ចុងចប់ដើម ព្រោះក្មួយៗទាំងអស់នេះហើយ គឺជាទំពាំងស្នងឬស្សី ហើយក្មួយៗត្រូវយល់ថា ចំណេះវិជ្ជា គឺជាស្ពាន អាចចម្លងមនុស្ស ឲ្យឆ្លងផុត ពីឋានៈមួយទៅឋានៈមួយបានដោយងាយ ជាងនេះទៀត សូមឱ្យក្មួយៗ ជៀសឲ្យផុតពីគ្រឿងញៀន ដើម្បីក្លាយខ្លួន ទៅជាមនុស្សមានប្រយោជន៍ សម្រាប់ប្រទេសជាតិ នាពេលអនាគត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.