ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រាជរដ្ឋាភិបាលកម្ពុជាផ្តល់អំណោយជាស្បៀងអាហារដល់ប្រជាពលរដ្ឋជាង២.០០០គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកជីក្រែង 


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២២ នេះប្រជាពលរដ្ឋដែលរងគ្រោះមហន្ដរាយដោយទឹកជំនន់ចំនួន២.៨៧៤គ្រួសារ នៅក្នុងស្រុកជីក្រែង ខេត្ដសៀមរាប បានទទួលស្បៀងអាហារបម្រុងទុកជាគ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវពីគណៈកម្មា ធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងគ្រាមានអាសន្ន ។

ការផ្ដល់ស្បៀងនេះ ធ្វើឡើងនៅក្នុងវត្ដឥន្ទ្រឧស្សាហ៍ ហៅវត្ដជីក្រែង ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាបក្រោមអធិបតីភាពឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។ តាមរបាយការណ៍របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បង្ហាញថា៖ ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដស្រុកជីក្រែង ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នំា២០២២ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិចមានចំនួន១២ឃុំ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ចំនួន ២.៧២០គ្រួសារ កុមារលង់ទឹកស្លាប់ចំនួន ០២នាក់ លិចលំនៅដ្ឋានកម្រិតស្រាលចំនួន១៧២គ្រួសារ លិចទីធ្លាសាលារៀនចំនួនលិចបរិវេណមណ្ឌលសុខភាព លិចអគាររដ្ឋបាលឃុំ លិចវត្តអារាម ព្រមទាំងលិចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនបណ្ដាលឱ្យខូចខាតប្រវែង ២.៣១៦ម៉ែត្រ ដំណាំស្រូវរងផលប៉ះពាល់ចំនួន ២.៧៧៩ហិកតា និងខូចខាតចំនួន ១៣៥ហិកតា ក្នុងនោះតម្រូវការស្ដាដាំដុះឡើងវិញចំនួន ៥២ហិកតាស្មើនឹង ១២១ គ្រួសារ។

លោកអភិបាលស្រុកក៏បានមានប្រសាសន៍ បន្ថែមទៀតថា ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារទឹកជំនន់សរុបចំនួន ២.៨៧៤ គ្រួសារ ដែលត្រូវទទួលស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលបានគ្រាប់ពូជស្រូវមានចំនួន១២១គ្រួសារ សម្រាប់ ពួក គាត់យកទៅដំាស្រូវស្តារឡើងវិញក្នុងអំឡុងពេលទឹកកំពុង ស្រកជាបណ្តើរៗនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានមានប្រសាសន៍ថា ការផ្ដល់ស្បៀងនេះគឺជាកាតព្វកិច្ច និងការឈឺឆ្អាលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងជួបការលំបាកនោះ ដែលតែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈមិនប្រកាន់ពណ៌សម្បុរជាតិសាសន៍ឬគណបក្សនយោបាយណាមួយឡើយ ។ ឯកឧត្ដម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម បាននឹងកំពុងបន្តពុះពារជំនះរាល់ការលំបាក និងឧបសគ្គនានា ដឹកនាំជោគ វាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធ ផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញឱ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោកផងដែរ ។

ឯកឧត្តម អភិបាលខេត្តក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀថាបើទោះបីស្បៀងអាហារទាំងនេះ មិនច្រើនក៏ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រាៗដែរ ដែលនេះបង្ហាញពីការយកចិត្ដទុកនិង កិច្ចការងារចាំបាច់បំផុតដែលប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន តែងតែណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោម ជ្រែងពីអាជ្ញាធរនោះឡើយ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.