ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម សន្តិ​បណ្ឌិត​ អ៊ុក ​គឹមលេខ ​និង​ឯកឧត្តម​ សន្តិ​បណ្ឌិត​ សុខ ​ផល ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ ដឹក​នាំ​អង្គ​ប្រជុំ​ និង​ពិធី​សំណេះ​សំណាល ​ជា​មួយ ​នាយ​នគបាល​ជាន់​ខ្ពស់​ និង​នាយ​នគរ​បាល​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍


ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ បានប្រារព្ធពិធីសំណេះសំណាលរវាង ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ និងឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយនាយនគបាលជាន់ខ្ពស់ និងនាយនគរបាល នៃអគ្គនាយក​ដ្ឋានអន្តោប្រវេសន៍ ក្នុងនោះដែរក៏មានការចូលរួម ពីសំណាក់អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រមាណជាង ៣០០នាក់​ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអាន​របាយ​ការណ៍លទ្ធផលការងារ ៥ឆ្នាំ (២០១៤-២០១៨) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនអង្គពិធីទាំងមូល ហើយតាម​រយៈ​ខ្លឹមសារនៃរបាយណ៍នេះដែរ បានបញ្ជាក់ថាអង្គភាពសម្រេចបានលទ្ធផលគួរអោយកត់សំគាល់ ដែលកិច្ចការ​ទាំងនេះបាន​ជួយសម្រួលយ៉ាងខ្លាំងលើកិច្ចការអន្តោប្រវេសន៍ដល់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា ក្នុងរយៈពេល៥ឆ្នាំនេះ អគ្គនាយក​ដ្ឋាន​ប្រមូលបានឯកសារខុសច្បាប់ មិនប្រក្រតីជាច្រើន និងបានបញ្ជូនជនអន្តោ​ប្រវេសន៍ខុសច្បាប់ទៅ​ប្រទេសដើមវិញ​ជា​ច្រើនផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត  សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្តាំផ្ញើដល់នាយនគរបាល​ទាំងអស់ក្នុងអគ្គ​នាយក​ដ្ឋានអន្តោប្រវេសន្ត ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ ដែលទើបទទួលបាន​ភារកិច្ចថ្មីជា​អគ្គនាយកនៃនាយកដ្ឋានអន្តោប្រវេសន៍ បន្តពង្រឹងអនុវត្តច្បាប់លើជនអន្តោប្រវេសន៍ ជាក់ស្តែងមានជន​បរទេសរស់នៅ​ខុសច្បាប់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាចំនុចសំខាន់ និងចាំបាច់ដែលអគ្គនាយក​ដ្ឋានអន្តោប្រវេសន៍​ត្រូវបន្តធ្វើជាប្រចាំ និងជាប់ជានិច្ច។ ឯកឧត្តមសន្តិបណ្ឌិតបន្តថា កិច្ចការជនអន្តោប្រវេសន៍នេះគឺមានភាព​ស្មុកស្មាញ់ដែល​តម្រូវ​អោយគ្រប់ភាគី ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធសហការ ធ្វើការជាមួយគ្នា ដើម្បីសម្រេចកិច្ចការ​រួមគ្នា និងទទួលបានលទ្ធផលល្អ។

ជាចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចាន់ថារឹទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែល​ទើបទទួល​បាន​ការតួនាទីភារកិច្ចថ្មី បានមានប្រសាសន៍ប្តេជ្ញាថា នឹងពង្រឹកការអនុវត្តច្បាប់អន្តោប្រវេសន៍ អោយកាន់តែមានប្រសិទ្ធភាព ជាពិសេសរឹតបន្តឹង និងគ្រប់គ្រងចំពោះជនបរទេសដែលបន្តរស់នៅខុសច្បាប់នៅប្រទេសកម្ពុជា។

ដោយ៖ ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.