ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អង្គការA21 សហការជាមួយរាជរដ្ឋាភិបាល ប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្ស ឆ្ពោះទៅបញ្ចប់ការជួញដូរមនុស្ស !


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាប អង្គការA21 បានប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខ ដើម្បីបញ្ចប់ការជួញដូរមនុស្ស ដោយសហការជាមួយគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងលុបបំបាត់ការជួញដូរមនុស្ស។

ពិធីធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អង្គការក្រៅរាជរដ្ឋាភិបាលពាក់ព័ន្ធជុំវិញខេត្ត យុវជនគ្រប់វិស័យជាង ៥០០នាក់បានចូលរួម នៅបរិវេណសួនច្បារក្បែរព្រះរាជដំណាក ក្នុងក្រុងសៀមរាប។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ បានសំដែងសេចក្តីស្វាគមន៍ដល់អង្គពិធី និងធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពការអនុវត្ត និងលទ្ធផលសម្រេចបាននាពេលកន្លងមក និងរបាយការណ៍ការងាររបស់រដ្ឋបាលខេត្តរួចមក ដោយបានលើកឡើង អំពីអ្វីដែលនៅតែជាការព្រួយបារម្ភនោះ គឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានរបស់ពលករ ដែលមិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យខ្ពស់ នៃអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស។

ជាមួយគ្នានោះ លោកជំទាវ ជូ ប៊ុនអេង មានប្រសា សន៍ថា យើងប្រារព្ធពិធីបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខ ដើម្បីបញ្ចប់ការជួញដូរមនុស្សនេះ គឺធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីស្ថានភាព និងទំនោរនៃទេសន្តរប្រវេសន៍បច្ចុប្បន្ន ដើម្បីរិះរកវិធានការក្នុងការលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍មិនប្រក្រតី គឺការជួញដូរមនុស្សខុសច្បាប់ និងរាល់ទម្រង់នៃអំពើកេងប្រវ័ញ្ចក្នុងវដ្ត នៃទេសន្តរប្រវេសន៍ និងលើកកម្ពស់ ទេសន្តរប្រវេសន៍ដោយសុវត្ថិភាពឲ្យមានរបៀបរយ និងស្របច្បាប់ ដោយត្រូវកំណត់រកបញ្ហារួម និងផ្លាស់ប្តូរមេរៀនបទពិសោធន៍ល្អៗ ក្នុងការដោះស្រាយបញ្ហាទាំងនោះ តាមរយ:ការពង្រឹងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងការងារបង្ការទប់ស្កាត់ ការអនុវត្តច្បាប់ និងកិច្ចការពារជនរងគ្រោះ នៅក្នុងប្រទេសរបស់យើង ដើម្បីឈានទៅលុបបំបាត់ការជួញដូរមនុស្សឲ្យបានល្អប្រសើរថែមទៀត។

លោកជំទាវ មានប្រសាសន៍បន្ថែមទៀតថា ការងារទាំងនេះ គឺដើម្បីធ្វើយុទ្ធនាការ ផ្សព្វផ្សាយឱ្យយល់ដឹងអំពីព្រឹត្តិការណ៍ និងស្ថានភាពដែលពាក់ព័ន្ធនឹងអំពើ ជួញដូរមនុស្ស ដែលកើតមាននៅក្នុងពិភពលោក និងក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើការដាស់តឿនក្រើនរំលឹកអំពីភាពរងគ្រោះរបស់ប្រជាជនកម្ពុជា និងល្បិចកលថ្មីៗនៃជនល្មើស នាពេលបច្ចុប្បន្ន ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ដែលឆ្ពោះទៅមុខក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាពឱ្យបានជាដាច់ខាត ក្រោមរូបភាពយុទ្ធនាការថ្នាក់ជាតិ និងសហប្រតិបត្តការជាមួយអន្តរជាតិ ទាំងក្នុងតំបន់ និងរដ្ឋនានាលើពិភពលោក។

សូមជម្រាបជូនថា ពិធីនេះ ក៏មានធ្វើការហែរក្បួនតាមដងសំខាន់ ក្នុងក្រុងសៀមរាប យ៉ាងអធិកអធមជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសមាជិក សមាជិកាផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.