ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អង្គការសុវណ្ណភូមិវង្សភ័ក្តបូរីបន្តជួយឧបត្ថម្ភគាំទ្របន្ថែមដល់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ឃុំសង្កាត់ រួមទាំងប្រជាការពារ នូវ សៀងអាហារ និងសម្ភារៈប្រើប្រាស់


ខេត្តសៀមរាប ÷ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ អង្គការសុវណ្ណភូមិវង្សភ័ក្តបូរីប្រចាំខេត្តសៀមរាបបានរៀបបប្រារព្ធពិធីបុណ្យ – ទក្ខិណា នុប្បទានដើម្បីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណ ក្ខន្ធ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ នៃការសោយទីវង្គតរបស់ព្រះអង្គរួមទាំងមន្ត្រីរបស់អង្គការសុវណ្ណភូមិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ ដោយ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧត្ដមសេនីយ៍ត្រី អ៊ឹម សាវុធ . លោក វរៈសេនីយ៍ឯក ឈប់ ឆើត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប.លោក វរៈសេនីយ៍ឯក សៀ រឿន នាយសេនាធិការរង កងពលធំលេខ៣ រួមទាំងលោកនាយប៉ុស្តីនគរបាលសង្កាត់ក្រាម ព្រមទាំងលោកយាយ លោកតា និងសមាជិក សមាជិការបស់អង្គការសុវណ្ណភូមិវង្សភ័ក្តបូរីអញ្ជើញចូលរួមផងដែរ ។

យោងតាមការលើកឡើងរបស់លោកវង្សភ័ក្ត ភូម្មារិន្ទ  ប្រធានអង្គការអង្គការសុវណ្ណភូមិវង្សភ័ក្តបូរីគឺបានបង្កើតឡើងតាំងពីឆ្នាំ១៩៩១មកទល់ពេលនេះ មានអាយុ ៣១ឆ្នាំហើយ ដែលបានរួមចំណែកជួយឧបត្ថម្ភគាំជាមួយរាជរដ្ឋាភិបាលនូវវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដោយមិន ជ្រៀតជ្រែកលើការធ្វើនយោបាយ និងកិច្ចការផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលលើផ្នែកណាមួយឡើយ។ ជាមួយគ្នានេះ លោកវង្សភ័ក្ត ភូម្មារិន្ទ ក៍បានលើកឡើងផងដែរ ថា រយៈពេល៣១ឆ្នាំមកនេះ អង្គការសុវណ្ណភូមិវង្សភ័ក្តបូរីបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅតាមបណ្តា ខេត្ត ក្រុងមួយចំនួន ក្នុងការចូលរួមកសាងនូវរចនាសម្ព័ន្ធមួយចំនួន ជាពិសសការកសាងក្នុងវិស័យព្រះពុទ្ធសាសនាដូចជា កុដិ សាលារៀន ស្ពាន និង រូបសំណាក់ព្រះពុទ្ធរូបដាក់តាមវត្តអារាមនានា រួមទាំងការជួយឧបត្ថម្ភជាច្រើនលើកច្រើនសារ នូវ ស្បៀងអាហារ ក៏ដូចជាគ្រឿងឧបភោគភោគ សម្លៀកបំពាក់ឯកសណ្ឋាន វិទ្យុទាក់ទង និងសម្ភារៈផ្សេងៗដល់កងពល មួយចំនួននៅតាមព្រំដែន ដែលឈរ ជើងការពារតាមបន្ទាត់ព្រំដែន កងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ សង្កាត់និងប្រជាការពារភូមិ ក្នុងការជួយបំពេញបន្ថែមរាល់ការខ្វះខាតជាមួយរាជរដ្ឋាភិបាលផងដែរ។

ក្នុងពិធីធីនោះផងដែរ ក៏បានការផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារ កំលាំងសមត្ថកិច្ចប៉ុស្តិ៍ កំលាំងប្រជាការពារភូមិ សរុប ចំនួន៩៧គ្រួសារ ដោយក្នុងនោះមាន៖ ប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមចំនួន១៧ គ្រួ សារ ប្រជាកាពារភូមិទ្រាំងចំនួន១៩គ្រួសារ និងបងប្អូនប្រជាការពារភូមិបឹងដូនប៉ាចំនួន១២គ្រួសារ ព្រមទាំងក្រុមអ្នកសិល្បះសម្តែងចំនួន៤៩គ្រួសារ   ដោយក្នុង១គ្រួសារទទួលបាន អង្ករ មុង ភួយ សារុងក្រមា ថវិកាចំនួន៥០.០០០រៀល ក្នុងនោះដែរក៍មានការឧបត្ថម្ភថវិកាដល់ប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមចំនួន៥០០.០០០រៀល ព្រមទាំងថវិការចំនួន ១.០០០.០០០រៀលសម្រាប់ជួសជុលហ្រ្វេហ្គង់វិទ្យុទាក់ទងនៅក្នុងមូលដ្ឋានប៉ុស្តិ៍ ព្រមទាំងនិងសម្លៀកបំពាក់របស់ប្រជាការពារចំនួន១៥កំប្លេរផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.