ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មេ​គយ​ច្រក​ត្រពាំង​ផ្លុង​ថ្មី​លោក ​មុឹង ​ដាវិន​ អត់​មាន​ខុស​អី​ពី​មេ​គយ​ចាស់​នោះ​ទេ​ពុក​រលួយ​ស្មើ​ដៃ​គ្នា?


ខេត្តត្បូងឃ្មុំ ÷ បញ្ហាច្រកត្រពាំផ្លុងនេះ គឺវាមានភាពល្បីល្បាញតាំងពីយូរណាស់មកហើយអំពីអំពើពុករលួយកៀបករអ្នក រកសុីរបស់ស្ថាប័នគយដែលមានតួនាទីប្រចាំច្រកនេះ ថាមានការយកពន្ធដែលមានភាពមិនប្រក្រតី ដែលភាសារអ្នករកសុីនិយាយថា រកសុីគ្រាន់តែចិញ្ចឹមប្តីគេតែប៉ុណ្ណោះ។ ជាក់ស្តែងដូចសំដីមន្ត្រីសាខាគយខេត្តត្បូងឃ្មុំមួយរូបបានបង្ហើបឲ្យដឹងថា លោក នឹង ដាវិន ដែលទើបតែបានទិញប៉ុស្តិ៍ច្រកទ្វារត្រពាំងផ្លុងពីអ្នកចាស់ ក្រោមការគ្រប់គ្រងរបស់មេគយធំលោកគុណ ញឹម នោះ ក៏កំពុងច្របាច់ ករពីអ្នករកសុីដឹកទំនិញគ្រប់ប្រភេទមិនចាញ់អ្នកចាស់ឡើយ។ ហើយការដែលលោក មុឹង ដាវិន បានមកធ្វើជាប្រធានគយច្រកត្រពាំងផ្លុងនេះ មិនមែនមកអំពីលក្ខណៈសម្បត្តិ រឺលោក មុឹង ដាវិន មានសមត្ថភាពដឹកនាំអ្វីនោះដែរ ។ពោលគឺបគ្គល មុឹង ដាវិន មាន លុយគ្រប់សំរាប់ទិញ ប៉ុស្តិ៍នេះតែប៉ុណ្ណោះ។ អញ្ចឹងហើយបានជាគេសង្កេតឃើញភាពអនាធិបតេយ្យនៃអំពើពុករលួយកើតមានយ៉ាងពេញបន្ទុកតែម្តង ជាងនេះទៅទៀតក្រោយពីលោក មុឹង ដាវិន ចូលទៅកាន់តំណែងនេះភ្លាម គេឃើញមានសារព័ត៍មានក្នុងស្រុកបានធ្វើការចុះផ្សាយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីករណី ពុករលួយនៅច្រកទ្វារត្រពាំងផ្លុងមិនដែលដាច់ឡើយ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏វាមិនអាចធ្វើឲ្យរង្គោះរង្គើកៅអីដ៏មហាខ្លាញ់របស់លោក មុឹង ដាវិន នេះដែរ។

ប្រភពជាច្រើននិយាយថា ស្ថាប័នគយកម្ពុជាស្ទើរគ្រប់ច្រកនិងសាខាកំពុងត្រូវបានមន្ត្រីជាន់ខ្ពស់ថ្នាក់លើរបស់ពួកគេ និងស្ថាប័នក្រសួងហិរញ្ញវត្ថុមួយចំនួនហាក់បង្រៀនមន្ត្រីរបស់ខ្លួនឲ្យទទួលយកនូវវប្បធម៌ ពុករលួយជាចំហរតែម្តង។ ប្រភពក៏បាននិយាយទៀត ថា បើនិយាយពីមេសាខាគយខេត្តលោក ទន់ ចាន់ធី ឯណោះវិញគឺចប់ លោកមិនហ៊ានណែនាំមន្ត្រីច្រកទ្វារម្តងណាទេ ដោយសារគីឡូទាបជាង ពីព្រោះលោក មុឹង ដាវិន ពិតមែនតែជាមេគយច្រកទ្វារទើបតែមកថ្មីមែន ប៉ុន្តែគេមានខ្នងបង្អែកយ៉ាងមានឥទ្ធិពលនៅចាំជួយអន្តរាគមន៍ ដោយឡែកក្រៅអំពីអ្នករកសុីដឹកទំនិញបង់ពន្ធត្រឹមត្រូវ ដែលត្រូវបានគយនៅច្រកទ្វារនោះសង្កត់ករ ក៏នៅមានឈ្មួញធំៗជាច្រើនបានបន្តនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ចូលតាមច្រកនេះយ៉ាងរលូនទោះមានកូវីត១៩ក៏ ដោយ មានខ្លះនាំចូលយប់ ខ្លះនាំចូលទាំងកណ្តាលថ្ងៃ។ និយាយជារួមច្រកត្រពាំងផ្លុងគឺជាឋានសួគ៍នៃពពួកឈ្មួញរកសុីគេចពន្ធ ទំនិញក្លែងភេទ និងទំនិញដែលរដ្ឋហាមឃាត់ចេញចូលដោយគ្មានរាំងស្ទះ ក្រោមរូបភាពត្រូវរ៉ូវគ្នាជាមួយមេច្រក។

ប្រភពដដែលនោះអោយដឹងទៀតថា ក្រុមឈ្មួញគេចពន្ធនូវទំនិញច្រើនប្រភេទ ទី១-ក្រុមឧកញ៉ាផ្កាយ រកសុីធំៗដឹកទាំងខ្សែៗ ទំនិញនាំចូលរបស់ពួកគេមិនបាច់មានប្រតិវេទន៍គយត្រឹមត្រូវទេ មិនបាច់បង្ហាញនិវេទន៍ បណ្ណ័ស្អីទេ មិនបាច់ចាំបញ្ចេញស្តុកស្អីទេ ឡានអាចចូលទៅលើកដាក់ឥវ៉ាន់ដល់ដីយួនហើយចេញប្រុចបានតែម្តង ពេលខ្លះគិតពន្ធរាប់ក្បាលឡានរួចស្រេច កត់អោយតែដឹងចំនួនក្បាលឡានទុកសម្រាប់បង់ខែរួចចេញបានភ្លាម មិនបាច់ឆែកត្រួតពិនិត្យទេ ។ ទី២ជាក្រុមដឹកទំនិញអត់ពន្ធុសុទ្ធបង់មិនគ្រប់និងដឹកតែទំនិញក្លែងភេទ ជាទូទៅមិនដឹងថាគេដឹក TNTឬអ្វីទេ? ក្រុមនេះគឺជាគ្រោះថ្នាក់មួយ ដោយសារមានការឃុបឃិត ផលប្រយោជន៍បុគ្គលរវាងមេគយទីនោះនិងក្រុមឈ្មួញ ពួកប្រភេទនេះភាគច្រើនរង់ចាំចូលទំនិញតែពេលយប់ មានដូចជាទូរសព្ទ័សេរីទំនើបគេចពន្ធ គ្រឿងក្រអូប ឬគ្រឿងអេឡិកត្រូនិកទំនិញជាប់ពន្ធខ្ពស់…។ ល។ ឆ្លងតាមត្រពាំងផ្លុងដែល គេសម្គាល់ថាជាច្រកធូររលុងក្នុងការត្រួតពិនិត្យ្វ លើបែបបទនាំចូល នាំចេញ ព្រោះតែគេមកអង្គុយដើម្បីផលប្រយោជន៍បុគ្គលច្រើនតែមកដើម្បីស្រង់ដើមពីការទិញកៅអីទីនោះ?។

ប្រភពបន្តថាខ្លាំងដៃមែនទែន មន្ត្រីមានលុយទិញប៉ុស្តិ៍ គ្មានញញើតធ្វើរឿងពុករលួយឡើយ ឈ្មួញស្រួលដឹកទំនិញល្មើសច្បាប់ ទំនិញខ្លះអាចបង្កគ្រោះមហន្តរាយដល់ជាតិទៀតផង គ្រាន់តែគេមានការឃុបឃិតបិទបាំងជិតមិនទាន់ផ្ទុះធ្លាយប៉ុណ្ណោះ? តើអាចនិយាយបានទេថាទំនិញតាមច្រកនេះគ្មានទំនិញអ្វីអាចបង្កមហន្តរាយដល់ជាតិឬ? កន្លងមកនៅបរទេស មានក្រុមភរវករបរទេសខ្លះបង្កប់ឧបករណ៍ភេរវកម្មក្នុងផ្នែកតូចៗនៃទំនិញ មានក្រុមលាងលុយខ្មៅបង្កប់តាមការវេចខ្ចប់ទំនិញ ឬក្រុមឈ្មួញគ្រឿងញៀនខ្លះ ធ្លាប់ធ្វើសកម្មភាពក្រោមក្លៀកគយ បើសកម្មភាពគយធូរលុងព្រោះតែសេនារិយោពុករលួយដូចការលើកឡើង បើមានចរាចរទំនិញគ្រោះថ្នាក់ថ្លោះធ្លោយពួកគយពុករលួយធូររលុងនៅខ្មែរ តើគិតដូចម៉្តេចឬចាំក្របីសុីស្រូវទើបនាំគ្នាដេញអោយស្រីមើល?។

នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ អង្គភាពយើងខ្ញុំបានធ្វើការទាក់ទងទៅលោក មុឹង ដាវិន ដែលជាមេគយត្រពាំងផ្លុងថ្មី មិនអាចសុំការអត្ថាធិប្បាយ រាល់ការចោទប្រកាន់បាននៅឡើយទេ ហើយអង្គភាពយើងខ្ញុំនៅតែរង់ចាំការបកស្រាយបំភ្លឺគ្រប់ពេលវេលា៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.