ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឯកឧត្តម សាយ ​សំអាល​​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន អាណត្តិ​រាជ​រដ្ឋា​ភិបាល​នីតិ​កាល​ទី៦ បាន​​ព្រមាន​​​​ជន​​ខិលខូច​ ដែល​​លួច​​ទិញ-​លក់​​ដី​​រដ្ឋ​​ខុស​​ច្បាប់ នៅ​​​តំបន់​​ការ​ពារ​​ធម្ម​ជាតិ


ភ្នំពេញ៖ ក្រសួង​បរិស្ថាន ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់​​ក្រោម​ជាតិ​ពាក់ព័ន្ធ នឹង​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន កាន់​កាប់​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ការ​ទិញ-លក់ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅ​តំបន់​ការពារ​ធម្មជាតិ ដោយ​ផ្អែក​លើ​នីតិវិធី​ច្បាប់​ជា​ធរមាន​។

ការ​ព្រមាន​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​សេចក្ដី​ជូន​ដំណឹង ស្តីពី​ការ​ហាមឃាត់​ការ​ឈូស​ឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន កាន់​កាប់​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ការទិញ-លក់​ដី​រដ្ឋ និង​ការ​បញ្ជាក់​ការ​ទិញ-លក់​ដី​រដ្ឋ​ខុស​ច្បាប់ នៅ​តំបន់​ការពារ​ធម្មជាតិ ដែល​ចុះ​កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៨។

ក្រសួង​បរិស្ថាន បាន​ណែនាំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់ ជាអាទិ៍ ការ​ឈូស​ឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន​ដី​ព្រៃ ការ​សាងសង់​ខ្ទម-រោង ការ​ដាំដុះ​ដំណាំ និង​ការ​អាស្រ័យ​ផល​លើ​ដី​រដ្ឋ។ ជាង​នេះ​ទៅ​ទៀត ត្រូវ​បញ្ឈប់​នូវ​រាល់​ការ​ទិញ-លក់​ដី​រដ្ឋ និង​ការ​បញ្ជាក់​ការ​ទិញ-លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅ​តំបន់​ការពារ​ធម្មជាតិ។

សេចក្ដី​ជូនដំណឹង​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​បរិស្ថាន​សង្កេត​ឃើញ​ថា បទល្មើស​ខាងលើ បាន​បន្ត​កើត​មាន​នៅ​តំបន់​ការពារ​ធម្មជាតិ ជាពិសេស​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ “រាម” ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” ឧទ្យានជាតិ​ព្រះសុរាម្រិត-កុសមៈ “គិរីរម្យ” តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ និង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក។

ក្រសួង​រកឃើញ​ទៀត​ថា បុគ្គល​មួយ​ចំនួន​បាន​យក​ឯកសារ​ពាក្យ​ស្នើ​សុំ​កាន់​កាប់​ប្រើប្រាស់​ដី​ធ្លី ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​ជា​មោឃៈ​រួចហើយ មក​ធ្វើ​ជា​លេស ដើម្បី​ធ្វើ​សកម្មភាព​ខុសច្បាប់​ខាងលើ នៅ​តំបន់​ការពារ​ធម្មជាតិ និង​នៅ​ទីតាំង​ដី​ស្របច្បាប់​របស់​ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍ ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ការ​អនុញ្ញាត​ជា​គោលការណ៍​៕

ដោយ ៖ កុសល់


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.