ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វេទិកាផ្សព្វផ្សាយសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងស្រុកសូទ្រនិគម


ខេត្តសៀមរាប÷នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះនៅស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីផ្ដល់ឱកាសជូនដល់ប្រជាពលរដ្ឋ លើកឡើងនូវបញ្ហា ក៏ដូចជាសំណួរសំណូមពរផ្សេងៗមកកាន់ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ។

វេទិកានេះធ្វើក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម ខេត្តសៀមរាប ព្រមទាំងវត្តមានលោកអភិបាលស្រុក ប្រធានមន្ទីរ មន្ត្រីតំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន៥៣៧នាក់មកពីឃុំចំនួន១០ក្នុងស្រុកសូទ្រនិគមបានចូលរួមផងដែរ។ នៅក្នុងអង្គវេទិកានោះដែរបាន បងប្អូនប្រជាពលរដ្ឋក៍ដូចជាអាជ្ញាធរភូមិឃុំបានលើកឡើងសំណួរ-សំណូមពរ ពាក់ព័ន្ធ ទៅនិង បញ្ហារផ្លូវ អគ្គីសនី សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ វ៉ាក់សាំងសត្វពាហនៈ និងបញ្ហាតម្លៃផលិតផល តម្លៃថ្នាំកសិកម្ម។ ក្នុងវេទិកាបានទទួលសំណួរ-សំណូមពរផ្ទាល់មាត់ចំនួន០៨ ជាលាយល័ក្ខអក្សរចំនួន១៩ ក្នុងនោះទទួលបានការឆ្លើយតប បកស្រាយ បានចំនួន ២៥សំណួរ-សំណូមពរ នៅសល់ចំនួន០២ និងធ្វើការបញ្ជូនទៅកាន់មន្ទីរ អង្គភាពជំនាញ ដើម្បីរកដំណោះស្រាយ។

មានប្រសាសន៍បិទអង្គវេទិកា ឯកឧត្តម ឯក វណ្ណឌី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម ខេត្តសៀមរាប វេទិកាផ្សព្វផ្សាយសាធារណៈរបស់រាជរដ្ឋាភិបាល ពិតជាមានសារះសំខាន់ខ្លាំងណាស់ដើម្បីផ្ដល់ឱកាសជូនដល់ប្រជាពលរដ្ឋ លើកឡើងនូវបញ្ហា ក៏ដូចជាសំណួរសំណូមពរផ្សេងៗមកកាន់ និងមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ។ ជាក់ស្ដែងសំណួរ-សំណូមពរ ដែរប្រជាពលរដ្ឋបានលើកឡើងមន្ទីរ អង្គភាពជំនាញ បានធ្វើការឆ្លើយតបនិងរកដំណោះស្រាយភ្លាមៗ ហើយចំពោះសំណួរ-សំណូម ពរនៅសល់អំពីការស្នើរសុំផ្លូវពីរខ្សែរ ដោយមួយខ្សែមានប្រវែង១៥គីឡូម៉ែត្រ និងមួយខ្សែទៀត០៦ គីឡូ ម៉ែត្រ ដែរនេះហួសសមត្ថភាពរបស់រដ្ឋបាលស្រុក តែឯកឧត្តមបានជំរុញ អោយប្រជាពលរដ្ឋលើកឡើងនូវសំណួរ -សំណូមពរតាមរយៈការធ្វើជាលិខិតស្នាម មកកាន់រដ្ឋបាលស្រុក ដើម្បីបញ្ជូនទៅថ្នាក់លើដើម្បី រកដំណោះ ស្រាយជូនផងដែរ។

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.