ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាលក្រុងសៀមរាបបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៣ ប្រចាំឆ្នាំ២០២២


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២២ រដ្ឋបាលក្រុងសៀមរាបបានរៀបចំបើកវេទិកាផ្សព្វ ផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី៣ប្រចាំឆ្នាំ២០២២ក្រោមអធិបតីភាពលោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង និងលោកស្រី លឹម ផល្លិកា អភិបាលរងក្រុងសៀមរាបព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត និង តំណាងអាជ្ញាធរអប្សរា សមាជិកក្រុមប្រឹក្សាក្រុង រួមទាំងលោកអភិបាលរងក្រុងសៀមរាប អស់លោកលោកស្រីប្រធាននិងតំណាង មន្ទីរ តំណាងអង្គភាពប្រដាប់អាវុធទាំង០៣ប្រភេទ លោកនាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យចំណុះអោយរដ្ឋបាលក្រុងសៀមរាប មន្ត្រីរាជការ លោកលោកស្រីក្រុមប្រឹក្សាសង្កាត់ លោកនាយប៉ុស្តិ៍ លោកគ្រូ អ្នកគ្រូ ប្រធានមណ្ឌលសុខភាព និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនអញ្ជើញចូលរួមផងដែរ ។

ការបើកអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាពេលនេះគឺដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញមក បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លងមក និងមានគោលបំណងជម្រាបជូនប្រជាពលរដ្ឋនូវ ព័ត៌មានអំពីការធ្វើ សេចក្តីសម្រេចចិត្ត និងសកម្មភាព ដែលក្រុមប្រឹក្សា បានអនុវត្តការងារពេលកន្លងមក ជាពិសេស ដើម្បីបង្កើត ឱកាសពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាចំណែកកែលម្អរ សេវាសាធារណៈ ឈានទៅរកការប្រមូលពត៌មាន និងបញ្ហាប្រឈមផ្សេងៗ ក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីដោះស្រាយ នូវបញ្ហាទុក្ខកង្វល់នានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិការនេះផងដែរ។

មានប្រសាសន៍បើកវេទិកានាពេលនោះដែរ លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាក្រុង នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

នៅក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ក្រុងសៀមរាបនោះដែរសមាជិកនៃវេទិកាផ្សព្វផ្សាយទទួលបានសួរសំណួរ និងសំណូមពរ ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានវាគ្មិនលើកយកមកបកស្រាយបំភ្លឺ។ ដោយឡែកសំណួរនិងសំណូមពរជាលាយលក្ខ័អក្សរនៅមិនទាន់បានឆ្លើយបំភ្លឺសំណួរ-សំណូមពរនៅឡើយទេដោយក្រុមការងារទទួលយកទៅពិនិត្យពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាក្រុង ហើយនឹងធ្វើការឆ្លើយតបជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សាសង្កាត់ផងដែរ ។ នៅក្នុងសំនួរសំណូមពរផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋទាំងនោះគឺបាននិយាយ អំពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋានដោយបានផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ ការខ្វះខាតទឹកធ្វើស្រែប្រាំង.បញ្ហាក្នុងភូមិពុំមានភ្លើងអគ្គិសនីរដ្ឋប្រើប្រាស់មូលហេតុដោយសារពួកគាត់រស់នៅទិញដីក្នុងតំបន់លក់ដីឡូតិ៍.បញ្ហាធារាសាស្ត្រ (ជីកស្រះ .ទំនប់ ប្រព័ន្ធប្រឡាយ)  បញ្ហាការធ្វើបញ្ជាក់សំបុត្រកំណើតមានភាពយឺត.បញ្ហាប្រព័ន្ធលូមានការស្ទះជាច្រើនកន្លែងពេលមានភ្លៀងធ្វើឱ្យទឹកជន់លិច ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការសុំធ្វើផ្លូវ ដាក់លូរំដោះទឹក បញ្ហាជំនន់ទឹកភ្លៀង ស្នើសុំប្រឡាយទឹក.បញ្ហាពុំមានភ្លើងបំភ្លឺផ្លូវសាធារណៈ និងវិវាទផ្សេងៗ ដែលបញ្ហាទាំងនេះត្រូវបានលោកប្រធានក្រុមប្រឹក្សាក្រុង បានធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.