ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ​ឃួង ​ស្រេង​ អភិបាល​រាជ​ធានី​ភ្នំពេញ ​ផ្តាំ​ផ្ញើ​ដល់​ស្នង​ការ​ថ្មី​ ត្រូវ​ជំរុញ​ការ​ធ្វើ​សៀវ​ភៅ​ស្នាក់​នៅ និង​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជា​​ពលរដ្ឋ​ឲ្យ​បាន​លឿន និង​គ្រប់ៗគ្នា


ភ្នំពេញ ៖ ​ឯកឧត្តម ​ឃួង ​ស្រេង អភិបាលរាជធានីភ្នំពេញ  នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រាប់​ស្នងការនគរ​បាល​រាជធានីភ្នំពេញថ្មី លោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវពិនិត្យឡើងវិញជុំវិញការធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្ត​សញ្ញាណ​ប័ណ្ណជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ដើម្បីធានាថាប្រជាពលរដ្ឋបានធ្វើ និងមានគ្រប់ៗគ្នា។

ថ្លែងក្នុងពិធីតែងតាំងមុខតំណែង ស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅរសៀល​នេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមអភិបាល ឃួង ស្រេង បានគូសបញ្ជាក់ថា ស្នងការថ្មីត្រូវមើលបញ្ហានេះឲ្យបានខ្លាំងក្លា ខណៈ​​ដែលនេះជាបញ្ហាមួយ​ត្រូវតែនាំគ្នាធ្វើឲ្យបានល្អ ពីព្រោះ​​នេះជាតម្រូវការរបស់ប្រជាពលរដ្ឋ។

បើតាមលោកអភិបាលរាជធានីភ្នំពេញ ​​ការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាល ក្នុងការបម្រើសេវាសាធារណៈ​ជូនប្រជា​ពលរដ្ឋ​​នេះ គឺស្របទៅនឹងអ្វីដែលជាគោលនយោបាយ​របស់ រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលបានដាក់ចេញធ្វើយ៉ាងណា​ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគាត់មានការថ្លាំងថ្នាក់។

ជាមួយគ្នានេះ លោកអភិបាល​ ក៏បានព្រមានចាត់វិធានការតាមច្បាប់កងកម្លាំង ចំពោះមន្រ្តីនគរបាលក្នុងរាជធានីភ្នំពេញ ដែលអសកម្មក្នុងការបម្រើសេវាជូន ប្រជាពលរដ្ឋផងដែរ។

ស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោកឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការប្ដេជ្ញាចិត្តថា​ លោកនឹងបំពេញកាតព្វកិច្ច ឲ្យបានកាន់តែល្អសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ឲ្យស័ក្ដសមទៅជាមួយអ្វីដែល​រាជរដ្ឋាភិបាលផ្ដល់​ទំនុកទុកចិត្ត។ ពិសេសការងារបង្ការ បង្ក្រាប និងទប់ស្កាត់រាល់គ្រប់បទល្មើសទាំងអស់ ដែលអាចនឹងកើត ឬកើតមាន​ក្នុងភូមិសាស្ដ្រដែលលោកកាន់កាប់៕

ដោយ ៖ កុសស់


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.