ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះសង្ឃនិងអាជ្ញាធរសង្កាត់ចំនួន៣នៃក្រុងសៀមរាប រៀបចំប្រណាំងទូកលក្ខណៈប្រពៃណី 


ខេត្តសៀមរាប ÷ ព្រះចៅអធិការវត្តអារញ្ញសាគរ បានសហការជាមួយអាជ្ញាធរសង្កាត់សៀមរាប សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ នៃក្រុងសៀមរាប រួមជាមួយនិងសហភាពសហព័ន្ឋយុវជនកម្ពុជាក្រុងសៀមរាប ខេត្តសៀមរាប មូលមតិគ្នាជាឯកច្ឆ័ន្ទបានផ្តួចផ្តើមរៀបចំពិធីប្រណាំងទូក និងបណ្តែតប្រទីបដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សានិងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកភូមិដែលមានតាំងពីយូរលង់ណាស់មកហើយ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីព្រះសង្ឃ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជន ស.ស.យ.កខេត្តក្រុង  អាជីវករនិងសប្បុរសជននានា បានបរិច្ចាគធនធានផ្ទាល់ខ្លួនទៅតាមសទ្ឋាជ្រះថ្លានូវថវិកានិងភេសជ្ជៈសម្រាប់ជួយទ្រទ្រង់ឱ្យកម្មវិធីដំណើរការទៅយ៉ាងរលូន។

ពិធីប្រណាំងទូកលក្ខណៈប្រពៃណីនេះមានរយៈពេល២ថ្ងៃ គឺនៅវេលារសៀលថ្ងៃទី១១ និងរសៀលថ្ងៃទី១២ខែតុលាឆ្នាំ២០២២នេះ នៅចំណុចផ្លូវតាអាំក្នុងភូមិចុងស្រុក សង្កាត់សៀមរាប ជាភូមិសាស្ត្រជាប់បឹងទន្លេសាប ដែលកីឡាករសុទ្ឋតែជាបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃបណ្តាសង្កាត់នីមួយៗ ដោយមានទូកសរុបចំនួន៣០ទូក ក្នុងនោះទូក ង ចំណុះ២២នាក់ ចំនួន៤ទូក ជាទូកកិត្តិយស និង ទូកប្រណាំងដណ្តើមជ័យលាភី មានចំនួន២៦ទូក ដែលទូកនីមួយៗមានចំណុះ៦នាក់ ហើយចំណាត់ថ្នាក់ជ័យលាភី នឹងជ្រើសយកពីលេខ១ដល់លេខ៤ នឹងទទួលបានប្រាក់ឧបត្ថម្ភពីគណៈកម្មការរៀបចំពិធី ក្នុងពេលប្រកាសលទ្ឋផល។

មានប្រសាសន៍ក្នុងឱកាសបើកការប្រណាំងទូកនេះ លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានបង្ហាញនូវក្តីសោមនស្សដែលបានសហការរៀបចំកម្មវិធីនេះឡើង ព្រោះអស់រយៈពេលជាង២ឆ្នាំមកហើយ ដែលបងប្អូនប្រជាពលរដ្ឋមិនបានជួបជុំប្រារព្ឋពិធីជួបជុំឬពិធីបុណ្យនានានោះទេ ព្រោះដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ និងការអនុវត្តតាមការណែនាំនិងវិធានការនានាទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ។ លោក ក៍បានបន្តទៀតថា ព្រះរាជពិធីអុំទូកនេះធ្វើឡើង គឺដើម្បីដាស់តឿនឲ្យយើងទាំងអស់គ្នាដឹងគុណដល់ព្រះគង្គានិងព្រះធរណី និងរំលឹកមនុស្សឱ្យចេះថែរក្សាការពារទឹកដីឱ្យបានគង់វង្ស និងចេះស្រឡាញ់គោរពព្រះធរណី គង្គា ដោយចូលរួមសម្អាតបរិស្ថានឱ្យបានស្អាត។

លោក ម៉ៃ សាមេត ក៍បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ដោយសារការយកចិត្តទុកដាក់និងការលះបង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនគ្រប់ទីកន្លែងដោយឥតគិតថ្លៃ តាំងពីដូសជំរុញរហូតដូសមូលដ្ឋាន ទើបការឆ្លងនៃជំងឺដ៍កាចសាហាវនេះបានថយចុះជាបន្តបន្ទាប់និងសម្រេចបើកប្រទេសពេញលេញឡើងវិញ តាមរយៈការរៀនរស់តាមបែបគន្លងថ្មីជាមួយនឹងកូវីដ-១៩ ដូចនេះ ទើបយើងទាំងអស់គ្នាមានឱកាសជួបជុំនិងប្រាព្ឋពិធីផ្សេងៗ ឡើងវិញក្រោមម្លប់សុខសន្តិភាពតែមួយ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.