ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វត្តបារាយណ៍មហានទី រតនារាម ហៅ(វត្តស្វាយរមៀត) ជាទីចាប់អារម្មណ៍របស់អ្នកទេសចរបរទេសបន្ទាប់ពីបានទស្សនាប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិនានានៅក្នុងខេត្តសៀមរាប


ខេត្តសៀមរាប ÷ ក្នុងឱកាសស្នាក់នៅនិងទស្សនាតំបន់រមណីយដ្ឋានប្រាសាទនានាក្នុងខេត្តសៀមរាប រយៈពេល៣យប់៤ថ្ងៃ ប្រតិបត្តិករនិងអ្នកទេសចរបរទេសចំនួនប្រមាណជាង១០០នាក់ ដែលបានមកទស្សនាទិដ្ឋភាពវត្តដ៍មានវ័យចំណាស់មួយដែលមានអំណោយផលល្អផ្នែកបរិយាកាសនៅក្បែរបារាយណ៍ ទឹកថ្លា ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប គឺវត្តបារាយណ៍មហានទី រតនារាម ហៅវត្តស្វាយរមៀត ។ លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប ដែលបានដឹកនាំក្រុមអ្នកទេសចរកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២២នេះបានឱ្យដឹងថា៖ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញយ៉ាងពេញលេញ ឥឡូវនេះចាប់ផ្តើមឃើញភ្ញៀវទេសចរហូរចូលមកទស្សនាកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសនៅខេត្តសៀមរាប។ ជាក់ស្តែងបច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិសៀមរាបទទួលបានជើងហោះហើរពី១០ទៅ១២ជើងក្នុង១ថ្ងៃ ដែលមានភ្ញៀវទេសចរកើនឡើងប្រមាណជា២០ទៅ២៥ ភាគ រយបើធៀបទៅនឹងកាលពីឆ្នាំ២០១៩។ លោក ហ្វីលីព កៅ បានបញ្ជាក់ថា៖សមាគមក្លិបទេសចរណ៍សៀមរាប បានសហការជាមួយព្រះចៅអធិការវត្តបុរាណៗមួយចំនួនក្នុងក្រុងសៀមរាបតាំងពីឆ្នាំ២០១៨មក ប៉ុន្តែបានអាក់ខានសកម្មភាពទៅវិញដោយសារតែការឆ្លងរីករាលដាលជាសកលនៃជំងឺ កូវីដ-១៩ ។ គោលបំណងសំខាន់ក្នុងការទាក់ ទាញភ្ញៀវឱ្យមកទស្សនាវត្តបុរាណៗគឺជាការ ចូលរួមលើកស្ទួយវិស័យព្រះពុទ្ឋសាសនារបស់យើងផងនិងជួយបង្កើតមុខរបរបន្ថែមដល់ប្រជាសហគមន៍ ហើយកត្តាសំខាន់ក្រៅពីទស្សនាតំបន់ប្រាសាទនានា គឺចង់បង្ហាញអ្នកទេសចរណ៍ បានមកស្វែងយល់និងឃើញជាក់ស្តែងនូវទិដ្ឋភាពសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ ព្រះសង្ឃ ប្រជាពលរដ្ឋ ជាមួយនឹងប្រពៃណីវប្បធម៌ទំនៀមទំលាប់ ដើម្បីចូលរួមលើកកំពស់វិស័យទេសចរណ៍សហគមន៍ក្នុងខេត្តនេះ។ព្រោះថា វត្តបុរាណក៍ជាគោលដៅទេសចរណ៍សហគមន៍ក្រៅប្រាសាទ និងជាផលផិតផលទេសចរណ៍ថ្មីមួយអាចជួយបង្កើនចំណូលដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ប្រធានសមាគក្លឹបទេសចរណ៍សៀមរាបរូបនេះ ក៍បានបង្ហាញឱ្យដឹងពីសក្តានុពលនៃ តំបន់សៀមរាបក្រៅពីប្រាសាទ មានដូចជា វត្តបុរាណ ផ្ទះសំណាក់ស្នាក់សាមញ្ញបែបបុរាណ ភោជនីយដ្ឋានក្នុងស្រុក សុទ្ឋតែចំណែកមួយជួយផ្តល់ភាពកក់ក្តៅពេញចិត្តរបស់ភ្ញៀវ និងអាចបន្ថែមការស្នាក់នៅយូរផងដែរ ដោយសារពួកគាត់មានឱកាសអាចស្វែងយល់ អំពីជីវិតក្រៅប្រាសាទនិងជីវិតជាក់ស្តែងជាច្រើនលាយឡំគ្នាយ៉ាងសម្បូរបែប និងអាចស្វែងយល់ពីផ្នែកមួយនៃជីវិត ក្រៅពីទស្សនាប្រាសាទ និងទទួលបានបទពិសោធន៍ជាក់ស្តែងពីកម្ពុជា តាមរយៈការទស្សនាតំបន់ទេសចរណ៍នានានៅខេត្តសៀមរាប ។ សកម្មភាពទេសចរទាំងនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅមូលដ្ឋានជាក់ជាមិនខាន។

ក្នុងនាមប្រតិបត្តករទេសចរណ៍ លោកក៍ បានសម្តែងនូវកិច្ចសហការល្អៗជាមួយព្រះចៅអធិការវត្តស្វាយរមៀត ដែលព្រះអង្គពុំបានតម្រូវឱ្យអ្នកទេសចរណ៍ឬសមាគមន៍បង់ប្រាក់អ្វីឡើយ គឺភ្ញៀវអាចចូលរួមបំពេញបុណ្យទៅតាមសទ្ឋាជ្រះថ្លា ប៉ុន្តែព្រះអង្គស្នើសុំកុំតែប្រើគ្រឿងស្រវឹងក្នុងបរិវេណទីអារាមនិងសូមចូលរួមសំអាតបរិស្ថានអនាម័យតែប៉ុណ្ណោះ។ ពេលនេះស្ថានភាពកូវិដមានភាពធូរស្រាល ភ្ញៀវទេសចរបានចូលមកទស្សនាខេត្តសៀមរាបឡើងវិញជាបណ្តើរៗ ហើយឃើញពួកគាត់នៅតែចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនាដ៏ផូរផង់របស់ជាតិយើង។ ជាក់ស្តែងនៅថ្ងៃនេះ ភ្ញៀវទេសចរ មកទស្សនាវត្តបារាយមហានទីរតនារាម(វត្តស្វាយរមៀត) ជាអារាមចំណាស់មួយ មានបរិស្ថានបៃតង មានអនាម័យល្អ អមដោយសត្វក្ងោកដើរជាហ្វូង នឹងទឹកបាយណ៍ដ៏ថ្លា គួរជាទីគយគន់ នឹងធ្វើឱ្យអារម្មណ៍អ្នកទស្សនាមានភាពស្រស់ថ្លា ត្រូវបានកំណត់ដាក់ជាបេក្ខភាពជា វត្តអារាមទេសចរណ៍ វត្តនេះ មានអនាម័យល្អ នឹងបរិស្ថានបៃតងស្រស់បំព្រង ។ វត្តនេះស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប៕

ដោយ ÷ ពន្លឺ


Filed in: ទេសចរណ៏, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.