ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោលស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប


ខេត្តសៀមរាប ÷ អ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណមួយនេះ ដើម្បីឱ្យគេចផុតពីការបាត់បង់ទៅថ្ងៃមុខ តាមរយៈមធ្យោបាយជួយសង្រ្គោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្រ និងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដោយផ្នែកៗ។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២២នេះ ថា សំណង់ប្រាសាទខ្នារផ្ទោលនេះ ជាមរតកបេតិកភណ្ឌជាតិមានតម្លៃខ្លាំង ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារកម្រិតខ្ពស់ ព្រោះវាកំពុងស្ថិតនៅរូបរាងច្បាស់លាស់ដែលអាចឱ្យភ្ញៀវទេសចរទស្សនា និងស្វែងយល់បានច្បាស់អំពីសំណង់ស្ថាបត្យកម្មខ្មែរ និងប្រវត្តិនានាទាក់ទងទៅនិងសិល្បៈនៃការសាងសង់ប្រាសាទនេះឡើងនាសម័យអតីតកាល។ បច្ចុប្បន្ន អ្នកជំនាញសង្កេតឃើញថា រចនាសម្ពន្ធរបស់ប៉មថ្ម និងប៉មឥដ្ឋទាំងមូលរងការខូចខាតធ្ងន់ធ្ងរ ដោយសាររុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ និងមានបញ្ហា ទទួលនូវជម្រាបទឹកជាប្រចាំបណ្តាលឱ្យរចនាសម្ពន្ធប្រាសាទរងនូវការខូចទ្រង់ ទ្រាយដោយផ្នែកៗ។

លោក តាន់ សុផល បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសខ្មែរនៃអាជ្ញាធរជាតិអប្សរា កំពុងប្រតិបត្តិផ្នែកអភិរក្សប្រាសាទនេះឡើងវិញ ក្នុងដំណាក់កាលទី២បន្ទាប់ពីធ្វើការទល់ទ្របឋមរួចរាល់កន្លងមក ក្នុងនោះកិច្ចការសង្គ្រោះបន្ទាន់ គឺនឹងរៀបចំជួសជុលសសរពេជ្រដែលបាក់បែកទាំងសងខាង ដើម្បីមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំឡើងថ្មផ្តែរ ដាក់នៅត្រង់ទីតាំងដើមវិញក្នុងស្ថានភាពមានសុវត្ថិ ភាពគ្រប់គ្រាន់ រួមទាំងជួសជុលជញ្ជាំងឥដ្ឋ និងសសរផ្អោបទាំងពីរនៅខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង។ការសិក្សាលម្អិតអំពីប្រវត្តិសាស្រ្តនៃសំណង់ប្រាសាទខ្នារផ្ទោល នឹងបន្តអនុវត្តដោយបង្កើតឱ្យមានកម្មវិធីកំណាយស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ពិនិត្យរាល់ស្លាកស្នាមនានាទាំងចម្លាក់វត្ថុសិល្បៈ និងភស្តុតាងដទៃទៀតសម្រាប់ជាអំណះអំណាងបញ្ជាក់អំពី ប្រវត្តិនៃសំណង់ពិតប្រាកដ។ លោកបន្ដថា មួយផ្នែកត្រង់រចនាសម្ពន្ធរបស់ខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង រួមមាន ផ្តែរ សសរពេជ្របានរលុះចេញពីទីតាំងដើមដោយសារកត្តាធម្មជាតិ។ ចំណែក ស្រទាប់ឥដ្ឋដែលសេសសល់ស្ថិតនៅខាងលើផ្តែរ ក៏កំពុងប្រឈមនឹងបន្តការលុះនាពេលបន្ទាប់ខាងមុខ។ ដូចនេះ អាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងរកវិធីទប់ស្កាត់ និងជួយសង្គ្រោះបន្ទាន់ដោយប្រើប្រាស់បច្ចេក ទេសទល់ទ្របណ្តោះអាសន្ននៅត្រង់ខ្លោងទ្វារខាងកើតគឺក្នុងបំណងកាត់បន្ថយរាល់ហានិភ័យទាំងនោះ និងអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សាលម្អិតអំពីកម្រិតខូចខាតទាំងមូល រួមទាំងរៀបចំកម្មវិធីអភិរក្ស និងជួសជុលសម្រាប់រយៈពេលវែងក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។

សូមបញ្ជាក់ថា ប្រាសាទខ្នារផ្ទោល ជាប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមដែលមានចំនួន២ប៉ម ដោយ ប៉មនីមួយៗមានទំហំទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ និងកម្ពស់៦ម៉ែត្រ ឈរទន្ទឹមគ្នា ជើង ត្បូងនៅលើរចនាសម្ពន្ធបុរាណមានកសិន្ធុទឹកពទ្ធ័ជុំវិញ។ ប្រាសាទនេះ បច្ចុប្បន្នស្ថិតនៅដាច់ស្រយាលចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងលិច ពីទីរួមខេត្តសៀមរាប និងឆ្ងាយពីទីប្រជុំជននៃស្រុកវ៉ារិន ហើយកន្លងមក ការថែទាំ និងអភិរក្សពុំទាន់បានអនុវត្តគ្រប់ជ្រុងជ្រោយនៅឡើយ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.