ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អគ្គិភ័យឆាបឆេះផ្ទះលក់អីវ៉ាន់១ខ្នង នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រមាណ ៦ម៉ឺនដុល្លារ


ខេត្តសៀមរាប ÷ ផ្ទះប្រជាពលរដ្ឋលក់អីវ៉ាន់មួយខ្នង ស្ថិតនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីនៅវេលាម៉ោង៩ នឹង ៤០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ ដែលក្នុងនោះទំហំនៃការខូចខាតទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រមាណ ៦០០០០ដុល្លារ។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំ បានឱ្យដឹងថា ផ្ទះដែលបានឆេះខាងលើមានម្ចាស់ឈ្មោះ ជិម ជឿក ភេទប្រុស អាយុ ៤៩ឆ្នាំ។ ចំពោះមូលហេតុដែលបណ្ដាលឲ្យមានករណីនេះ គឺមកពីឆ្លងចរន្តអគ្គិសនី ស្របពេលដែលម្ចាស់ផ្ទះកំពុងបូមសាំង ហើយធ្វើឱ្យសាំងកំពប់ស្រោច ទៅលើចរន្តអគ្គិសនីកំពុងឆ្លងបណ្ដាលឲ្យឆាប់ឆេះតែម្ដង។ ប្រតិបត្តិការណ៍នេះដែរ សមត្ថកិច្ចបានប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ដោយបានបាញ់ពន្លត់បានទាំងស្រុងនៅវេលាម៉ោង ១១ និង០៧នាទី។

លោកវរសេនីយ៍ឯក បញ្ជាក់ថា តាមការឲ្យដឹងពីម្ចាស់ផ្ទះ អគ្គីភ័យនេះបានបណ្ដាលឲ្យខូចខាត់ទ្រព្យសម្បត្តិរួមមាន៖ ផ្ទះ ១ខ្នង ថ្មក្រោម ឈើលើ ប្រក់ស័ង្កសីចំនួន ៣ល្វែង មានទំហំ ១១x១១ម៉ែត្រឆេះទាំងស្រុង ឆេះប្រាក់ចំនួន ៧លានរៀល មាស៦ជី ភេសជ្ជៈ ១.១០០កេស ប្រេងសាំងម៉ាស៊ូត ២៥៤លីត រួមនឹងសម្ភារៈក្នុងផ្ទះមួយចំនួទៀត ដែលខូចខាតទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រមាណ ៦០.០០០ដុល្លារ។ករណីនេះក៏បណ្ដាលឲ្យមនុស្សម្នាក់ បានរងរបួសស្រាលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.