ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបនាំយកអំណោយរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ ក្នុងឃុំតាអាន ស្រុកក្រឡាញ់ 


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង លោកជំទាវ អ៊ុន វុនលី សៀង ណាំ អមដំណើរដោយ អស់លោក លោកស្រី ក្រុមការងារខេត្ត និងអាជ្ញាធរស្រុកបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ជូនដល់គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ដែលប្រឈមនឹងការខ្វះខាតស្បៀងអាហារចំនួន៤៥០គ្រួសារក្នុងឃុំតាអានស្រុកក្រឡាញ់។

តាមរបាយការណ៍របស់ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ស្តីទី ឱ្យដឹងថា៖ឆ្នាំនេះស្រុកក្រឡាញ់ មានទឹក ជំនន់ ២ដំណាក់កាលហើយ គិតមកទល់ថ្ងៃនេះ។ ដំណាក់កាលទី១ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ទឹកបានជន់លិចក្នុងភូមិសាស្រ្តឃុំ ចំនួន០៨ នៃឃុំទំាង១០ ស្មើ និង៥៨ភូមិ នៃភូមិទាំង៩៨ លិចផ្ទះកម្រិតស្រាលចំនួន ១,៨០៧ ខ្នងផ្ទះ សរុប ចំនួន១,៩៥១គ្រួសារ (ក្នុងនោះប៉ះពាល់ ដល់គ្រួសារក្រីក្ររងគ្រោះខ្លំាង ចំនួន៧៦១ គ្រួសារ) និងលិចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនក្នុងស្រុកទៀតដូចជា លិចទីធ្លា សាលារៀន លិចបរិវេណវត្ត លិចអាគាររដ្ឋបាល(ស្រុក-ឃុំ) លិចមន្ទីរពេទ្យបង្អែកស្រុក ខូចខាតស្រូវសន្ទូង និងដំណាំរួមផ្សំ ទឹកហូរច្រោះផ្លូវលំតូចធំ។ល។ ដំណាក់កាលទី២ គឺពីថ្ងៃទី ០២ ខែតុលា ឆ្នំា២០២២ មកដល់ពេលនេះ ទឹកជំនន់ធ្វើឲ្យជន់លិច ០៤ឃុំ គឺ ឃុំតាអាន ឃុំកំពង់ថ្កូវ ឃុំស្នួល និងឃុំក្រឡាញ់ មកទល់ពេលនេះស្ថានភាពទឹកនៅនឹង និងបានស្រកចុះក្នុងឃុំ មួយចំនួនជាបណ្តើរៗ ហើយ។

ជាមួយនឹងផលប៉ះពាល់នេះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៍បានសម្តែងការសោកស្តាយនិងចាត់ទុកថានេះជាគ្រោះមហន្តរាយដោយធម្មជាតិ ដែលធ្វើអោយមានការខាតបង់ទ្រព្យសម្បត្តិចខាតនូវផលដំណាំ ផ្ទះសម្បែង ព្រមទាំង ប៉ះពាល់ដល់សុខភាព អនាម័យបរិស្ថាននៅក្នុងសហគមន៍ ។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍បន្ថែមទៀតថាចំពោះគ្រោះមហន្តរាយដោយធម្មជាតិគឺ យើងមិនបានដឹងមុននោះឡើយដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលទឹកកំពុងលិច ចំពោះកូនចៅតូចៗរបស់ខ្លួន កុំឲ្យកើតមាននូវប្រការអាក្រក់នៅក្នុងក្រុមគ្រួសារ សំខាន់ចំពោះសត្វអសិរពិស អនាម័យ លើចំណីអាហារ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងកុំមានការធ្វេសប្រហែសចំពោះកូនចៅតូចៗ ព្រោះនេះជារដូវវស្សា និងជំនន់ទឹកភ្លៀង មិនទាន់ស្រកអស់នៅឡើយទេ កុំឲ្យមានហេតុការអាក្រក់ណាមួយកើតឡើង និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗផងដែរ ។ សូមជំរាប ជូនថា អំណោយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ដែលបានប្រគល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប នាពេលនោះដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន២៥គ.ក្រ ត្រីខ១យួរ និងថវិកាចំនួន ៥.០០០រៀល សម្រាប់ធ្វើជាសោហ៊ុយលើមធ្យោបាយធ្វើដំណើរផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.