ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣បើកកិច្ចប្រជុំសាមញ្ញលើកទី៤១


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំ សាមញ្ញលើកទី៤១ ក្នុងឆ្នាំទី៤ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកានៃក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានចូលរួមរបស់លោក ពិន ប្រាកដ អភិបាល រងនៃគណៈអភិបាលខេត្ត និង អស់លោកលោកស្រី ជាគណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក និង នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត វិស័យ ឯកជនផងដែរ ។ ឆ្លងទៅតាមរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សាខេត្ត ដែលបានគ្រោងទុកនោះ សមាជិកនៃ ក្រុមប្រឹក្សាខេត្ត បានធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានលើកនូវចំណុចមួយចំនួន ពាក់ព័ន្ធលើការទៅចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ ,បញ្ហាទឹកជំនន់ និង ការគ្រប់គ្រងទឹកក្រោយពេលទឹកស្រក , ចំពោះការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា អំពីបញ្ហាបាក់រលំដើមឈើក្នុងតំបន់រមណីយដ្ឋានអង្គរ និង ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង តំបន់២ បញ្ហាផ្លូវមិត្តភាពកម្ពុជា.កូរ៉េ ដែលរងការខូចខាត ព្រមទាំងសុំឲ្យបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក ការផ្តល់របាយការណ៍ ប្រចាំខែឲ្យបាន់ទាន់ពេលវេលា ។

បន្ទាប់ពីបណ្តាមន្ទីរ អង្គភាពបានធ្វើការបកស្រាយបំភ្លឺរួចមក លោក ពិន ប្រាកដ អភិបាលរងខេត្ត ក៏បានធ្វើការ ណែនាំ និង ផ្តល់នូវអនុសាសន៍មួយចំនួន ដល់បណ្តាមន្ទីរ អង្គភាព ព្រមទាំងធ្វើការកែតម្រូវនូវរាល់ខ្លឹមសារក្នុងរបាយការណ៍ប្រចាំត្រីមាសទី៣របស់ខេត្ត និង បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក លើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មានអាយុ១៨ ទៅចុះឈ្មោះបោះឆ្នោត និង ពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នាតតាមឃុំ សង្កាត់ ព្រមទាំងយកចិត្តទុកដាក់បងប្អូនដែលស្ម័ត្រ ចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ ទៅទីតាំងថ្មីភូមិធម្មជាតិរុនតាឯក និង ជម្រុញដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសជម្រុញនៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានខ្លួនផងដែរ ។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម អ៊ាន ឃុន ក៏បានលើកឡើងផងដែរ អំពីព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត រដ្ឋបាលខេត្តបានខិតខំបំពេញការងារ យ៉ាងយកចិត្តទុកដាក់ទាំង កិច្ចការរដ្ឋបាល,ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ការងារបរិស្ថាន ការសំអាតសួនតាមទីសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនានា ការទប់ស្កាត់បទល្មើសផ្សេងៗ ការអនុវត្តបទបញ្ជានានារបស់រាជរដ្ឋាភិបាល និងការគ្រប់គ្រងគ្រោះមហន្តរាយដោយសារទឹកជំនន់ទឹកភ្លៀង ។ ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តកិច្ចការសំខាន់ៗមួយចំនួន ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងដែលកើតមានឡើង។ ក្នុងនោះឯកឧត្តម បានកោតសរសើរ និង ថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ គណៈអភិបាលខេត្ត លោក លោកស្រី ព្រមទាំងសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយ ស្មារតីក្នុងការអនុវត្តតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ ។ កត្តាសំខាន់នោះ លើកការងារសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំកំពូល ថ្នាក់ជាតិ អន្តរជាតិ ភ្ញៀវទេសចរណ៍ និង លើការបង្រ្កាបលុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ព្រមទាំងព្រឹត្តិការណ៍នៅចំការម្រេចភ្នំគូលែន និង បងប្អូនស្ម័ត្រចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ ទៅទីតាំងថ្មីភូមិធម្មជាតិរុនតាឯក ។

ឯកឧត្តមក៏បាន អបអរសាទរចំពោះការអនុវត្តការងារសេវាសង្គមឆ្នាំ២០២០-២០២១ ដែលខេត្តសៀមរាបទទួលបានពានរង្វាន់ជើងឯកលេខ១ នៅ ទូទាំងប្រទេស និង ឃុំបាគង ស្រុកប្រាសាទបាគងទទួលបានលេខ២ទូទាំងប្រទេស ដែលបានប្រកាសជ័យលាភី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅក្រសួងមហាផ្ទៃ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក ជម្រុញដល់គ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅពិនិត្យឈ្មោះបោះឆ្នោត និង ទៅចុះឈ្មោះបោះ ឆ្នោត ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ និង រាល់ផលប៉ះពាល់នូវ ផលដំណាំរបស់បងប្អូនផងដែរ។ ក្នុងនោះឯកឧត្តម ប្រធាន ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះឯកឧត្តមអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង កងកម្លាំងទាំងបី ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដែលបានដោះស្រាយបញ្ហាសំខាន់ៗដែលកើតឡើងក្នុងខេត្ត ធ្វើឲ្យមានស្ថេរភាព ស្ថានភាពក្នុងខេត្ត មានលក្ខណៈល្អប្រក្រតីប្រកបដោយក្តីមោទភាពទៀតផង ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.