ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តសៀមរាបចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារខ្មែរឥស្លាម ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរទៅនៅភូមិធម្មជាតិរុនតាឯក !


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃ ទី០៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាឥស្លាមខេត្តសៀមរាប បានដឹកនាំសមាជិកគណៈចលនាឥស្លាមខេត្តជួបសំណេះសំណាលជាបងប្អូនសាសនិកឥស្លាមចំនួន៤៨គ្រួសារដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងនាមថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តសៀមរាប ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍ថ្លែងអរគុណចំពោះបងប្អូនសាសនិឥស្លាមទាំង៤៨គ្រួសារដែលបានយល់ព្រមស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរហើយ ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃចាប់ឆ្នោតទទួលយក ដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល។ ឯកឧត្តម បានមានប្រសាសន៍ទៀតថា នៅពេលនេះក្រុមការងារកំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បី ឈូសឆាយសំអាតផ្ទៃដី ធ្វើផ្លូវយ៉ាងធំទូលាយ ខ្វាត់ខ្វែង រៀបចំប្រព័ន្ធផ្លូវទឹក ព្រមទាំងបែងចែងដីជាផ្នែកៗ ហើយដាក់លេខសំគាល់ យើងអាចជឿជាក់បានថា អនាគត រុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍និងជាទីប្រជុំ ជនថ្មីមួយដែលពុំធ្លាប់មានពីមុនមក ហើយការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅភូមិធម្មជាតិរុនតាឯកនោះ គឺបានគិតគូរយ៉ាងសំខាន់ទៅលើ ការកសាងសាលារៀន មណ្ឌលសុខភាព ទីវត្តអារាម ព្រមទាំងអាគារដ្ឋបាល និងវិស័យសំខាន់ៗជាច្រើនទៀត ។

នាឱកាសនោះផងដែរ លោក លាស់ នី ដែលជាតំណាងបងប្អូនសាសនិកឥស្លាមទាំង៤៨គ្រួសារក៍បានមានប្រសាសន៍លើកឡើងនិងស្នើសុំ តាមរយៈ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត សូមជួយអន្តរាគមន៍ និង បន្តពិភាក្សាជាមួយ ឯកឧត្តម គណៈអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីរកដំណោះស្រាយជូនដល់ពួកគាត់នូវបញ្ហាបន្ថែមដូចជា ៖

1.ការស្នើសុំអោយបងប្អូនសាសនិកឥស្លាមបាន        រស់នៅក្នុងដីឡូតិ៍ជាប់គ្នាហើយជាក្រុមដើម្បីងាយស្រួលក្នុងការប្រតិបត្តិវិន័យធម៌សាសនា ។             2. ស្នើសុំដីសម្រាប់សាងសង់ម៉ាស្ជិតឬព្រះវិហារ ។ 3. ស្នើសុំអោយមានសាលារៀនសាសនិឥស្លាម ។ ៤. ស្នើសុំដីសម្រាប់បញ្ចុះសព ឬ ដីកូពួរ សម្រាប់បងប្អូនឥស្លាម និងទី                                     ៥.ស្នើសុំដីសម្រាប់សាងសង់ផ្ទះគ្រូបង្រៀនរបស់សាសនិកឥស្លាមផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.