ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

មន្ត្រីសង្ឃខេត្តគណៈធម្មយុត្តិកនិកាយ បាននាំយកទេយ្យទានមួយចំនួនប្រទានដល់សាខាកាកបាទកម្ពុជា ខេត្តសៀមរាប !


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ថ្វាយបង្គំ និងទទួលទេយ្យទាន ព្រមទាំងថវិកាមួយចំនួនពីមន្ត្រីសង្ឃខេត្តគណៈធម្មយុត្តិកនិកាយ។ មានសង្ឃដីកានាឱកាសនោះ ព្រះអង្គបានបញ្ជាក់ថា ទេយ្យទានដែលបានប្រគល់ជូននេះ គឺជាទឹកព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ និងទឹកចិត្តឧបាសក ឧបាសិកា ដែលរួមសាមគ្គីគ្នាជួយដល់សាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប ដើម្បីឧត្តម្ភដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ស្របតាមពុទ្ធឱវាទនៃព្រះសាមាសាពុទ្ធ ពិសេសខេត្តយើងក្នុងតំបន់មួយចំនួនកំពុងស្ថិតក្នុងស្ថានភាពជំនន់ទឹកភ្លៀងផង។

ជាកិច្ចឆ្លើយតបនឹងទឹកព្រះទ័យនេះ លោកនាយកសាខា បានថ្លែងអំណរព្រះគុណយ៉ាងជ្រោលជ្រៅបំផុតចំពោះព្រះទ័យមនុស្សធម៌របស់ព្រះអង្គ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានគិតដល់កាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋដែលមានទុក្ខលំបាកមុនគេ ទើបព្រះអង្គប្រទាននូវទេយ្យទានដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងសហគមន៍។ ព្រះទ័យដ៏សប្បុរសនេះសបញ្ជាក់ការពីការស្រលាញ់ អណិតអាសូរដល់ជនរងគ្រោះ ងាយរងគ្រោះ និងជាការគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ទេយ្យទានដែលបានទទួលរួមមាន៖ អង្ករ៥០០គីឡូ ក្រាម មី១៦កេស ត្រីខ៨យួរ ទឹកស៊ីអ៊ីវ៨យួរ ទឹកត្រី ១៣យួរ ទឹកបរិសុទ្ធវីតាល់១៨កេស ភេសជ្ជៈ៤ កេស និងថវិកា១លានរៀល៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.