ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងចាស់ជរាក្រីក្រ ចំនួន៣៥០គ្រួសារនៅក្នុងស្រុកពួកនិងស្រុកអង្គជុំខេត្តសៀមរាបទទួលបានអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណើរដោយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរខេត្ត ស្រុក ថ្នាក់ដឹកនាំមន្ទីរ បានអញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយដោយធម្មជាតិ និង ចាស់ជរាក្រីក្រ ចំនួន៣៥០គ្រួសារ នៅក្នុងស្រុកពួក មកពីឃុំសសរស្តម្ភ ,ឃុំក្តីរុន ស្មើ ១២ភូមិ មានចំនួន ២០០គ្រួសារ និង ស្រុកអង្គរជុំ មាន៣ឃុំ ស្មើ ២១ភូមិ ចំនួន ១៥០គ្រួសារ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វង សូត្រ ក៏បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការថែទាំព្យាបាល វិធានការបង្ការទប់ស្កាត់ ព្រមទាំងយុទ្ធ នាការ ចាក់ស្រោចវ៉ាក់សាំង បង្ការទប់ស្កាត់ កូវីដ-១៩ ជូនយដល់បងប្អូនប្រជាពលរដ្ឋ ទាំងវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ធ្វើឲ្យការការពារបាននូវអាយុជីវិតដល់បងប្អូននៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍នោះឡើយ ។ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើពី    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងបានសម្តែង នូវការសោកស្តាយ អាណិតអាសូរ ចំពោះបងប្អូនរងគ្រោះធម្មជាតិ ដែលធ្វើឲ្យខូចខាតនូវផលដំណាំ ផ្ទះសម្បែង ព្រមទាំង ប៉ះពាល់ដល់សុខភាព អនាម័យបរិស្ថាននៅក្នុងសហគមន៍ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកផងដែរ ក្នុងវិបត្តិកូវិដ១៩ និងបញ្ហាវិបត្តិសេដ្ឋកិច្ច នៅលើពិភពលោក ដែលបានធ្វើឲ្យប៉ះពាល់ ដល់ស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសគ្រួសារក្រីក្រ ។ ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋរងគ្រោះ នឹងងាយរងផលប៉ះពាល់ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិការាប់រយលានដុល្លារ សម្រាប់ឧបត្ថម្ភ ជូនដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ ក្នុងការបើក-ផ្តល់ថវិការបបគោលនយោបាយជូនដល់ជនពិការក្រីក្រ នៅតាមសហគមន៍ ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ផងដែរ ចំពោះបងប្អូនដែលមានប័ណ្ណ(ក្រ១ ក្រ២) ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ លើបងប្អូន តាមគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនបងប្អូនជារៀងរាល់ខែ ។

តាមការបញ្ជាក់របស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឲ្យដឹង ពីវិស័យសុខមាលភាពសង្គម ចំពោះស្ត្រីមានផ្ទៃពោះ ចំនួន ៨.៣៥៥នាក់ ,ស្ត្រីសម្រាលកូន ៥.៣៦៧ នាក់ និងកុមារ ចំនួន ២.៣២៤នាក់ ដែលបានទទួលបានប្រាក់ឧបត្ថម្ភ ។ ចំពោះការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជម្ងឺកូវិដ១៩ ក្នុងឆ្នាំ២០២០ តាមគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនបងប្អូន បាន ៤៩.៤៣២គ្រួសារ ក្នុងនោះគ្រួសារ(ក្រ១) ចំនួន ១៨.៥៧៥គ្រួសារ , (ក្រ២) ចំនួន៣០.៨៥៧គ្រួសារ ។ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានផ្ដោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រ គាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឲ្យបងប្អូនទទួលបាន នូវផលប្រយោជន៍ ពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.