ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចោរជនជាតិចិន០២នាក់ ករណីគាស់ហាងលក់មាសពេជ្របញ្ជូនទៅតុលាការបានសម្រេច!


រាជធានីភ្នំពេញ ÷ កាលពីវេលាម៉ោងប្រមាណ ០១និង៥៤នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច អគារលេខ B43-B46 ស្ថិតក្នុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណី គាស់ទម្លុះទ្វារកញ្ចក់ ប្រដាប់ដោយដែកគាស់ និងប៉ុស្តិ៍ផ្សារ (ម៉ាស៊ីនកាត់ដែក) ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រ ជី ដាយមិន រួចធ្វើសកម្មភាព លួចគាស់ទូដែកយកប្រាក់ប្រមាណជាង ២៣ម៉ឺនដុល្លារ និងគ្រឿងអលង្ការពេជ្រមួយចំនួនទៀត ហើយជនសង្ស័យបាន គេចខ្លួនបាត់អស់។

ក្រោយពេលស្រាវជ្រាវស៊ើបអង្កេតអស់៣សប្តាហ៍ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ជាជនជាតិចិន ដែលមានឈ្មោះ៖

១-ឈ្មោះ LIU YANPING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។

២-ឈ្មោះ LI ZHANWU ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ ជាងជួសជុលរថយន្ត ស្រុកកំណើត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ខុនដូរម្តុំស៊ូល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចអាវុធហត្ថបានស្រាវជ្រាវរកឃើញជនសង្ស័យទាំង០២នាក់ បានរក្សាទុកនូវ ខ្សែកលោហធាតុ ពណ៌ស មានបណ្តោងដាំត្បូង០១ខ្សែ និងក្រវិលលោហធាតុ ពណ៌ស មានដាំត្បូងមួយគូ, ចិញ្ចៀនលោហធាតុ ពណ៌លឿង មានដាំត្បូងជុំវិញ ០១វង់, ចិញ្ចៀនលោហធាតុ ពណ៌ស មានដាំត្បូង ០១វង់ និងបណ្តោងខ្សែក ពណ៌ស មានដាំត្បូងចំនួន0១ ដែលគ្រឿងអលង្កាទាំងនេះ សុទ្ធតែត្រូវបានចំណាំថា ជាវត្ថុដែល ចោរលួចយកទៅកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ក៏បានប្រគល់ជូនម្ចាស់ដើមវិញ) ក្រៅពីនេះ សមត្ថកិច្ចអាវុធហត្ថ បានចាប់យក វត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនផ្សេងទៀត រួមមាន៖ រថយន្ត០១គ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AG-9838, ម៉ាស៊ីនកាត់ដែក០១គ្រឿង ពណ៌ក្រហម (ប៉ុស្តិ៍ផ្សារដែក), ដែកគាស់ចំនួន០២ដើម, ម៉ូទ័រកាត់ចំនួន០១ និងសម្ភារៈមួយចំនួនទៀត ក្នុងនោះមានទូរស័ព្ទ០១គ្រឿងរបស់ជនសង្ស័យ គឺមានរូបថតគ្រឿងអលង្កាមួយកញ្ចប់ធំ របស់ជនរងគ្រោះ ដែលនៅរកមិនទាន់ឃើញផងដែរ។

បើទោះបីជាមានវត្ថុតាងជាប់ខ្លួនច្រើនយ៉ាងនេះក៏ដោយ តែជនជាតិចិនទាំង០២នាក់នេះ នៅតែមិនព្រមសារភាពទទួល កំហុសដាច់ខាត ដោយបដិសេធថាខ្លួនមិនដឹងអ្វីទាំងអស់។ ចុងក្រោយសមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិនទាំង០២នាក់ និងវត្ថុតាង ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់បានសម្រេច៕

យោង #PhnomPenchGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.