ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី៣ឆ្នាំ២០២២


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (ហៅកាត់ថា គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំការងារត្រីមាសទី៣ឆ្នាំ២០២២ ដែលដឹកនាំកិច្ចប្រជុំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប និងមានអញ្ជើញចូលរួមពីសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូជាច្រើនរូបចូលរួមផងដែរ។ នៅក្នុងសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និង អង្គការដៃគូរ អាជ្ញាធរមូលដ្ឋាន បានបន្តសកម្មភាពការងារទៅតាមផែនការដែលបានគ្រោងទុកបើទោះបីជាប្រឈម និងសភាពការណ៍ថ្មីនៃ ជំងឺកូវិដ១៩ដែលបានរាតត្បាតជាសកល និងធ្វើអោយមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងប្រទេសកម្ពុជាផងដែរ ។

អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំ បានដាក់ចេញកាលពីពេលកិច្ចប្រជុំប្រចាំកន្លងមក ដោយបានធ្វើការពិភាក្សាផ្តោតទៅលើបញ្ហាប្រឈមនៃការអនុវត្ត និង ការកសាងសំណុំរឿងបទល្មើសពាក់ព័ន្ធនឹងច្បាប់ស្តីពី ព្រមទាំងការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ដោយក្នុងនោះកិច្ចប្រជុំក៏បានលើកយកបញ្ហាមួយចំនួនទៀត យកមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ លោកស្រី យូ សុភា ក៍បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជា វិបត្តិសកលមួយដែល បណ្តាប្រទេសជាច្រើនបានជួបប្រទះ ដោយក្នុងនោះដែរប្រទេសកម្ពុជា ក៏បានទទួល រងនូវវិបត្តិនេះ ដែលធ្វើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង ។ លោកស្រីបានបន្តទៀតថា អំពើជួញដូរមនុស្ស ឬបទល្មើសជួញដូរមនុស្ស គឺជាការផ្សាភ្ជាប់ទៅនឹងភូមិសាស្រ្តនយោបាយ ក៏ដូចជាការលាងសម្អាតប្រាក់កង្វក់ ដែលមានលក្ខណៈសាំញាំ និង ស្មុកស្មាញ ក្នុងការកំណត់ជាក់លាក់អំពើបទល្មើស ពិសេសបទល្មើសដែលប្រព្រឹត្តតាមប្រព័ន្ធអនឡាញ ។

លោកស្រី យូ សុភា ក៏បានមានប្រសាសន៍ជម្រុញឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នាឲ្យកាន់ស្អិតរមួតលើការអនុវត្តនីតិវិធីនានា ការបង្ក្រាបបទល្មើស ការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ពងឹ្រងសមត្ថភាព និងពង្រីកការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក៏ដូចជាការពន្លាតការស៊ើបអង្កេតស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ ដើម្បីបង្រ្កាប និងផ្តន្ទាទោសដល់ជនល្មើសឲ្យខានតែបាន ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំពិភាក្សានិងត្រួតពិនិត្យការងារប្រចាំត្រីមាសទី៣នេះបានដាក់នូវរបៀបវារៈសម្រាប់ការពិភាក្សានិងការត្រួតពិនិត្យលើបញ្ហាពាក់ព័ន្ធ ដើម្បីអនុវត្តនិងដោះស្រាយមាន ចំនួន ៧ដូចជា៖១.សូមមន្ទីរកិច្ចការនារី អង្គការLac អាជ្ញាធរមូលដ្ឋានស្រុកពួក វ៉ារិន និងស្រុកអង្គធំ ធ្វើបច្ចុប្បន្នភាព ករណី ទំនាស់គ្រួសារ (ករណីមានប្រពន្ធនៅស្រុកអង្គរធំ និងស្រុកពួក។ ២. ក្រុមការងារលេខាធិការដ្ឋាន គ.ខ.ប.ជ ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះទៅជួបជាមួយស្ត្រី ដែលមានកូនតាមម្តាយ ដើម្បីធ្វើការផ្សព្វផ្សាយ អំពីការយកកូនតាមម្តាយ ចេញពីពន្ធនាគារ។ ៣. រៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ កិច្ចប្រជុំរវាងអង្គការដៃគូរ ជាមួយស្ថាប័នតុលាការ និងរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ៤. សូមការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន ពិនិត្យរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ។ ៥. ករណីនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ពលរដ្ឋម្នាក់បាន ចាញ់បោក ក្រុមហ៊ុនUNISITY នៅបុរីទេសចរណ៍ លក់ផលិតផលអាហារបំប៉ន់ (សូមដាក់ពាក្យបណ្តឹងនៅអាវុធហត្ថស្រុក ដើម្បីធ្វើការស្រាវជ្រាវ)។ ៦. ស្រុកសូទ្រនិគម ៖ ករណីឪពុក យកកូនស្រី អាយុ ៦-៧ ឆ្នាំ ទៅទុកចោល នៅភូមិជ្រៃខាងជើង ឃុំ កៀនសង្កែ ត្រូវបានអ្នកភូមិយកទៅចិញ្ចឹម តែបែជាកូនស្រីនោះបានយកម៉ូតូទៅធ្វើបាត់ ហើយពេលឪពុក មកយកកូនវិញ បែរជាម្ចាស់ម៉ូតូនោះមិនឱ្យកូនវិញ។ ករណីនេះ សូមឱ្យពលរដ្ឋខាងលើ ដាក់ពាក្យបណ្តឹង ហើយកុមារីខាងលើត្រូវប្រគល់ជូនទៅមន្ទីរសង្គមកិច្ច។ ៧. ករណីកុមារអាយុ៣ខែ នៅឃុំកែវពណ៌ ត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យអង្គរ ដែលតម្រូវបង់ថវិកាចំនួន ៥០០ដុល្លារ សូមរដ្ឋបាលស្រុកពួក ធ្វើការជាមួយមន្ទីរពេទ្យកុមារអង្គរ និងមួយចំណុចទៀតសូមធ្វើការដាក់ ពាក្យបណ្តឹង ដើម្បីការពារកិត្តិយសសា្ថប័ន៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.