ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ក្រសួងសេដ្ឋកិច្ចធ្វើយុទ្ធនាការកំណត់អត្តសញ្ញាណ និងផ្ដល់បណ្ណសមធម៌ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប


ខេត្តសៀមរាប ÷ អនុវត្តតាមគោលនយោបាយដែលបានប្រកាសដ៏ខ្ពង់ខ្ពស់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារចម្រុះបានចាប់ផ្ដើមយុទ្ធនាការកំណត់អត្តសញ្ញាណ និងផ្ដល់បណ្ណសមធម៌ (បណ្ណក្រីក្រ) ជូនក្រុមគ្រួសារដែលស្ម័គ្រចិត្តផ្លាល់ទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និង ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលជាអគ្គនាយកផែនការ នៃក្រសួងផែនការ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ និងឯកឧត្ដម ថេង បញ្ញាធន បានសាកសួរ និងផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីដំណើរការនៃការកំណត់អត្តសញ្ញាណ និងអត្ថប្រយោជន៍នៃបណ្ណសមធម៌ ដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានសង្កត់ធ្ងន់ថា ដោយមានការចង្អុលបង្ហាញឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើសុខទុក្ខ និងផ្តល់ការគាំពារសេវាសង្គមរយៈពេលវែងដល់បងប្អូនប្រជាពលរដ្ឋដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប, ក្រុមប្រឹក្សាជាតិគាំពារសង្គមដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងតម្រង់ទិសរួមលើការងារគាំពារសង្គម បានដឹកនាំសម្រួលសម្រួលយ៉ាងសកម្មក្នុងការធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលព្រមមករស់នៅជាក់ស្តែងនៅភូមិធម្មជាតិរុនតាឯកទទួលបានការគាំពារ និងជាពិសេសអាចទទួលបានទទួលបានការឧត្តម្ភសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាប្រាក់ឧត្តម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាដើម ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

យុទ្ធនាការនេះ ដឹកនាំដោយក្រសួងផែនការ និងអនុវត្តដោយក្រុមការងារចម្រុះនៃអាជ្ញាធរភូមិ-ឃុំ ដោយមានកិច្ចសហការពីរដ្ឋបាលស្រុក, ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សូមបញ្ជាក់ថា បណ្ណសមធម៌ ឬបណ្ណក្រីក្រនេះ មានអត្ថប្រយោជន៍ជាច្រើន រួមមានការទទួលបានការពិនិត្យ និងព្យាបាលជំងឺនៅពេទ្យរដ្ឋដោយមិនចាំបាច់បង់ថ្លៃក្រោមមូលនិធិសមធម៌សុខាភិបាល, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងជាពិសេសប្រាក់ឧបត្ថម្ភប្រចាំខែពីកម្មវិធីឧបត្ថម្ភសាច់បា្រក់ជូនគ្រួសារក្រីក្រ និងងាររងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.