ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមការងារពិសេសថ្នាក់ខេត្តសៀមរាប បើកកិច្ចប្រជុំសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី៣


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីធ្វើការពង្រឹងនូវតួនាទីបន្ថែមដល់ក្រុមការងារ និងពិនិត្យ ពិភាក្សាទៅលើស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្ត និងបញ្ហាប្រឈមមួយចំនួន។

កិច្ចប្រជុំនេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ឋមួយចំនួនក្នុងខេត្ត អភិបាល អភិបាលរងក្រុងស្រុក មន្ត្រីសុខាភិបាលនៃស្រុកប្រតិបត្តិ និងមន្ត្រីនៃមណ្ឌលសុខភាពតាមបណ្តាឃុំ-សង្កាត់ ក្នុងទូទាំងខេត្ត។

លោក ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ខណៈដែលមកដល់បច្ចុប្បន្នជំងឺគ្រុនចាញ់មានចំនួនថយចុះច្រើន ជាក់ស្ដែងសម្រាប់ខែកក្កដា ក្នុងខេត្តសៀមរាប មានករណីគ្រុនចាញ់ចំនួនតែ ៥ករណី ប៉ុន្តែសម្រាប់ខែសីហា ឆ្នាំ២០២២នេះ មានចំនួនតែ ២ករណីតែប៉ុណ្ណោះ។ សម្រាប់ស្ថានភាពនៃការឆ្លង និងឈឺដោយជំងឺគ្រុនចាញ់នៅក្នុងខេត្តនាពេលបច្ចុប្បន្ន មានភាពថយចុះជាលំដាប់។ ដូច្នេះរាជរដ្ឋាភិបាលសង្ឃឹម និងជឿជាក់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥ ច្បាស់ជាលុបបំបាត់បានជាក់ជាមិនខាន។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោល ដៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ ហ្វាស៊ីប៉ារ៉ូម ឲ្យអស់នៅកម្ពុជា និងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ វីវ៉ាក់ នៅឆ្នាំ២០២៥ ដូចនេះ យើងត្រូវពិនិត្យនិងតាម ដានជាប្រចាំពិនិត្យនូវនិន្នាការនៃជំងឺ បើឃើញមានអត្រាកើនឡើងយើងត្រូវរិះរកយុទ្ឋសាស្ត្រថ្មីនិងរួមគ្នាដោះស្រាយ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់តាមការកំណត់ប្រកបដោយប្រសិទ្ឋភាព និងទទួលបានលទ្ឋផលគាប់ប្រសើរ ដូច្នេះតាមរយៈនេះ សុំឲ្យក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ចូលរួមពិនិត្យលើការងារអនុវត្តកន្លង មករបស់យើង ថាតើនៅមានសេសសល់ចំណុចណាខ្លះ ដែលអនុវត្តមិនទាន់បានរលូន និងបានជួបបញ្ហាប្រឈម និងភាពងាយស្រួលដូចម្តេចខ្លះ គួរនាំគ្នាលើកយកបើកបង្ហាញឱ្យអស់ ដើម្បីរួមគ្នារិះរកវិធីសាស្ត្រដោះស្រាយ។

លោក ពិន ប្រាកដ បានជំរុញដល់ក្រុមការងារពិសេសថ្នាក់ខេត្ត បន្តការអប់រំពីវិធានការបង្ការជំងឺគ្រុនចាញ់ និងបំផុសលើកទឹកចិត្តចលនាចូលរួមរបស់ប្រជាជន ក្នុងការអនុវត្តសកម្មភាពលុបបំបាត់ប្រភពកកើតសត្វមូស ដង្កូវទឹក អនាម័យ បរិស្ថាន និងត្រូវស្វែងរកសេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា នៅមូលដ្ឋានសុខាភិបាល សាធារណៈដូចជា មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅដ្ឋានបំផុត ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់៕

ដោយ ÷ ទ្រា ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សុខភាព

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.