ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម!


រាជធានីភ្នំពេញ ÷ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ បានទទួលការអញ្ជើញឲ្យចូលរួមក្នុងកម្មពិធីបិទវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងមានការចួលរួមពី យោធាចារ្យ នាយទាហាន នាយទាហានរង នៃសាលានាយទាហានសកម្មជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលយោធាចារ្យជំនាញបាញ់អាវុធខ្លីនេះ ត្រូវបានសាលានាយទាហានសកម្ម រៀបចំឡើងក្នុងគោលបំណង បំពេញសមត្ថភាពដល់នាយទាហាន យោធាចារ្យ ដែលមិនទាន់បានឆ្លងវគ្គសិក្សាជំនាញបាញ់អាវុធខ្លី ក៏ដូចជាដើម្បីឱ្យសិក្ខាកាមមានសមត្ថភាពបំពេញភារកិច្ចបានល្អ តាមការចាត់តាំងរបស់សាលា និង ដើម្បីពង្រឹងគុណភាព នាយទាហាន ជាយោធាចារ្យវ័យក្មេង សម្រាប់បន្តវេន ដោយបានចាប់ផ្តើមវគ្គ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់នៅ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏ទទួលបានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យគ្រូឧទ្ទេសនាម ចំនួន ០២នាក់ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការ ជាមួយសាលានាយទាហានសកម្ម ដើម្បីរៀបចំបណ្តុះបណ្តាល ដល់នាយទាហានយោធាចារ្យសាលានាយទាហានសកម្មផងដែរ។

លោកវរសេនីយ៍ឯក សៀ ទីន បានសម្តែងការកោតសរសើរចំពោះនាយទាហានគ្រប់គ្រងវគ្គ ដែលបានគ្រប់គ្រងវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ និងបានកោតសរសើរចំពោះ យោធាចារ្យ និងគ្រូឧទ្ទេសនាម ដែលបានយកចិត្តទុកដាក់បង្វឹក បង្រៀន ដល់សិក្ខាកាមបានយ៉ាងម៉ត់ចត់ និងទៀតទាត់ល្អ ស្របតាមកម្មវិធីជាក់ស្តែង និងជាពិសេសអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបាន តាមដានស្តាប់ ការឧទ្ទេសនាមរបស់យោធាចារ្យនិងគ្រូឧទ្ទេសនាម ព្រមទាំងអនុវត្តមេរៀន ប្រកបដោយវិន័យ និងយកចិត្តទុកដាក់ខ្ពស់ រហូតបានបញ្ចប់វគ្គដោយជោគជ័យ៕

យោង #PhnomPenchGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.