ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វប្បធម៌ចែករំលែកជួយគ្នាគ្រប់គ្រាលំបាក ក្លាយជាគំរូមួយ ដែលអតីតសិស្សសាលាបាក់ទូកមួយក្រុម ធ្វើជាប់ជាប្រចាំ!


រាជធានីភ្នំពេញ ÷ នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការជួបជុំអតីតមិត្តភក្តិ រួមជំនាន់សាលាបាក់ទូក មួយក្រុម ដើម្បីធ្វើការប្រគល់ថវិកាជូនដល់មិត្តម្នាក់ ឈ្មោះ កង ចំរើន ដែលកំពុងជួបការខ្វះខាត ក្នុងការព្យាបាលជំងឺរលាកក្រពះពោះវៀនធ្ងន់ធ្ងរ។

អតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងវ័យបច្ឆិមមួយក្រុមនេះ តែងតែយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិ ក៏ដូចជាអតីត លោកគ្រូអ្នកគ្រូរបស់ខ្លួន ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ជាក់ស្តែងគឺតែងតែបាន ជួបជុំប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូ ជាប្រចាំដោយផ្តល់ថវិកានិងអំណោយមួយចំនួនជូនដល់ពួកគាត់ និងតែងតែ បានបរិច្ចាគធនធានជួយដល់មិត្តទាំងឡាយណា ដែលជួបការលំបាក ហើយខ្វះលទ្ធភាព គ្រប់ពេលវេលាតាម រយៈគៀងគរគ្នា ប្រមែប្រមូលថវិកាក្នុងបណ្តាញ WhatsApp និង Telegram។ ដូចទម្លាប់ផងដែរ ក្នុងគ្រាដែល លោក កង ចំរើន ដែលកំពុង ជួបការខ្វះខាត ក្នុងការព្យាបាលជំងឺនាពេលនេះ មិត្តភក្តិម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន តាមសទ្ធា សរុបបានថវិកាចំនួន ៥,៧០០ដុល្លារ ដើម្បីយកទៅប្រគល់ជូនលោក ទុកជាការជួយសម្រាលបន្ទុកក្នុងការព្យាបាល តែដោយស្ថានភាពផ្លូវចូលទៅផ្ទះរបស់លោក កង ចំរើន មានសភាពតូចចង្អៀតនិងពិបាកធ្វើដំណើរចូលទៅដល់ ទើបមិត្តភក្តិទាំងអស់ មូលមតិគ្នា យកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើជាកន្លែងជួបជុំគ្នាប្រគល់ថវិកា។

កាយវិការ យកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិ របស់អតីតសិស្សសាលាបាក់បាក់ទូកមួយក្រុមនេះ គឺបានធ្វើឡើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតបង្កើតបានជាពាក្យស្លោកប្រចាំក្រុមមួយថា “សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ដែលក្លាយទៅជា វប្បធម៌សាមគ្គីជាគំរូមួយ ក្នុងការរួបរួម យកចិត្តទុកដាក់ជួយគ្នាគ្រប់កាលៈទេសៈ៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.